Sunday, June 22, 2025
[the_ad_group id="102"]

ចុះ​ឡើង​ត្រៀម​វ៉ៃ​ចេញ​ទៀត​ហើយ RB Leipzig ត្រៀម​ប្រគល់ Werner ទៅ​ក្លឹប​នៅ​អង់គ្លេស​ជា​ថ្មី

បន្ទាប់​ពី​មិន​ជោគជ័យ​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea ក៏​កីឡាករ​អាល្លឺម៉ង់ Timo Werner បាន​ត្រលប់​ទៅ​ក្លឹប​ចាស់ RB Leipzig កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០២២ ឥឡូវ​ឆ្លង​ទើប​តែ​បាន​មួយ​រដូវ​កាល ក៏​មាន​ដំណឹង​ក្លឹប​មេ​គិតគូរ​ប្រុង​អនុញ្ញាត​ឲ្យ​កីឡាករ​ចាកចេញ​ជា​ថ្មី ទៅ​កាន់​ក្លឹប​នៅ​ទឹកដី​អង់គ្លេស​ជា​លើក​ទី​ពីរ។

បើ​តាម​សារព័ត៌មាន Bild រាយការណ៍​មក Leipzig ​បាន​ត្រៀម​លក្ខណៈ​រួចរាល់ នឹង​អនុញ្ញាត​ឲ្យ​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea ត្រលប់​ទៅ​បណ្តា​ក្លឹប​នា​នា​ខាង​មុខ បន្ទាប់​តែ​មាន​ចចាមអារ៉ាម​ក្លឹប​ញញួរ​ធំ West Ham United នៅ​ឯ​ Premier League ចង់​ចុះ​ហត្ថលេខា​យក​គេ។

ស្រប​ពេល​ដែល Werner គេ​មិន​សូវ​ទទួល​បាន​ពេលវេលា​ជាប់លាប់​នៅ Bundesliga ដ្បិត​ឆ្លង​កាត់ ១៤ ប្រកួត ក៏​ច្រើន​តែ​បម្រុង​ឈរ​ជើង​ត្រឹម ៣៨៦ នាទី​គត់​លើ​ទីលាន។ ខណៈ​តួ​លេខ​គ្រាប់​បាល់ ២ គ្រាប់ បូក​នឹង Assist ១ មិន​ហៅ​ជា​ចំណែក​ធំ​ឡើយ ជូន​ក្លឹប​ខាង​លើ។

សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​ខាង​លើ បើ​បន្ត​នៅ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Marco Rose ក៏​មិន​សង្ឃឹម​ទទួល​បាន​ឱកាស​នោះ​ដែរ ហេតុ​នេះ​ការ​ដក​ខ្លួន​អាច​ជា​ជម្រើស​ល្អ។ មួយ​រយៈ​ក្រោយ​នៅ​ក្លឹប​អាល្លឺម៉ង់ មាន​សិស្ស​ប្អូន​ក្រោយៗ​ដូច Xavi Simons, Lois Openda, Yussuf Pulsen និង Benjamin Sesko សុទ្ធ​តែ​បង្ហាញ​ទម្រង់​ល្អ ស្ថិត​នៅ​តំណែង​តួ​ឯក​ជា​អាទិភាព៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]