Sunday, June 22, 2025
[the_ad_group id="102"]

Alan Shearer ប្រាប់​ឲ្យ​ Newcastle គួរ​លៃលក​អតីត​ដៃ​ស្អិត Man United មក​បំពេញ​តំណែង​ដៃ​ទី​មួយ

ដូច​ប្រិយមិត្ត​បាន​ឃើញ​ដោយសារ​បញ្ហា​ស្មា​ដែល Nick Pope របួស ក៏​នាំ​ឲ្យ Newcastle United ត្រូវ​អវត្តមាន​ដៃ​ទី​មួយ​រាប់​ខែ​ទៅ​មុខ ពោល​អាច​ថា​ដល់​ល្បាក់​កៀក​បញ្ចប់​រដូវ​កាល ទើប​កីឡាករ​អង់គ្លេស​អាច​វិល​ត្រលប់​មក​វិញ​បាន។

បើ​តាម​ការ​យល់​ឃើញ​របស់ Alan Shearer លោក​បាន​ជឿជាក់​ថា ស្ថានភាព​បន្ទាន់​នេះ សារិកា​ព្រៃ​គួរ​តែ​លៃលក​មើល​ឱកាស​កីឡាករ​ទំនេរ​ដៃ David de Gea ដែល​បន្ទាប់​ចាកចេញ​ពី Man United គេ​មិន​ទាន់​មាន​ក្លឹប​ណា​មក​ចែចូវ​យក​បាន​សម្រេច​នៅ​ឡើយ។ ត្រង់​កីឡាករ​អេស្ប៉ាញ​ក៏​មាន​កូន​ចិត្ត​ទទួល​យក​តែ​សំណើ​ក្លឹប​ធំ ដូច​ជា Newcastle ជា​ដើម ពិត​នឹង​អាច​ទៅ​រួច។

ប្រាប់​ទៅ BBC Radio 5 Live លោក Shearer លើក​ឡើង៖ “ខ្ញុំ​យល់ស្រប​ថា​តំណែង​ចាំទី តំណែង​ប្រយុទ្ធ​កណ្តាល ជា​គោលដៅ​អាទិភាព​ពីរ​សម្រាប់​ខ្ញុំ​ដែល Newcastle គួរ​តែ​សម្លឹង តែ​វា​ជា​រឿង​សំណាង​បើ​អាច​យក​បាន​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់ ជាមួយ​ការ​ចាយ​លុយ​ច្រើន​លើសលប់​ក្នុង​សម័យ​កាល​នេះ”។

លោក​បន្ត៖ “តំណែង​ចាំ​ទី De Gea គេ​នៅ​ខាង​ក្រៅ ខ្ញុំ​ដឹង​ប្រាក់​ឈ្នួល​គេ​ច្រើន តែ​យ៉ាង​ណា​ក្លឹប​មិន​អស់​លុយ​ទៅ​ចាយ​លើ​តម្លៃ​ផ្ទេរ​របស់​គេ​ទេ”។ គួរ​ឲ្យ​ដឹង​ដែរ​ថា មួយ​រយៈ​ក្រោយ​បន្ទាប់​ធ្លាក់​ទម្រង់​ជាប់​ប្រកួត​ក៏​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Eddie Howe បាន​ធ្លាក់​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៩ ក្នុង​តារាង Premier Leauge៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]