Monday, June 23, 2025
[the_ad_group id="102"]

អតីតកីឡាកររបស់ Man Utd ម្នាក់បោះបង់ឱកាសលេងជាមួយ Messi នៅ Miami

ក្លឹប Inter Miami មានការរុះរើក្រុម ដើម្បីអាចប្រកួតប្រជែងជាមួយក្រុមដទៃនាឆ្នាំ២០២៤។ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានរាយការណ៍ថា ណែនាំក្លឹបឱ្យចុះហត្ថលេខាផ្ទេរខ្សែការពារ Marcos Rojo របស់ក្លឹប Boca Juniors ព្រោះកីឡាកររូបនេះ ធ្លាប់មានបទពិសោធច្រើន នៅក្នុងបាល់ទាត់អឺរ៉ុប ហើយធ្លាប់លេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនឆ្នាំផងដែរ។

Messi បានបញ្ចុះបញ្ចូលអតីតមិត្តរួមក្រុមមួយចំនួនរួចមកហើយ ដែលរួមមាន Sergio Busquets, Jordi Alba និង Luis Suarez ជាដើម ក្នុងការផ្លាស់ទៅចូលរួម Inter Miami។

ទោះយ៉ាងណាក្ដី អតីតខ្សែការពាររបស់ Manchester United រូបនេះ បានផ្ដល់ដំណឹងទៅ Messi វិញតាមរយៈទូរសព្ទថា គេនឹងមិនចូលរួម Miami នោះទេ ហើយត្រៀមបន្ដស្នាក់នៅ Boca មួយរដូវកាលទៀត។

យោងតាមប្រភពពីសារព័ត៌មានអាហ្សង់ទីន La Nacion បានរាយការណ៍ថា Rojo បានជួបជាមួយប្រធានក្លឹប Juan Roman Riquelme ដើម្បីប្រាប់អំពីសំណើដែលទទួលបានពីអាមេរិក ហើយលោក Riquelme បានប្រាប់ទៅគេវិញថា គេជាកីឡាករដ៏សំខាន់បំផុតម្នាក់នៅក្នុងក្រុម៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]