Monday, June 23, 2025
[the_ad_group id="102"]

ក្លឹប​ក្រៅ​ដី​អ៊ីតាលី អាច​ងាក​មក​មើល​បាន ពី​ថ្ងៃ​នេះ​ទៅ Dybala ​ផ្តើម​មាន​តម្លៃ​ខ្លួន​ទាប​ហើយ

តារា​ឆ្នើម​របស់​ក្លឹប AS Roma គឺ Paulo Dybala ចាប់​ពី​ថ្ងៃ​ទី ០១ ​មករា ឆ្នាំ ២០២៤ ត​ទៅ គេ​កំណត់​ត្រូវ​មាន​តម្លៃ​ខ្លួន​ទាប ផ្អែក​ទៅ​តាម​ដំណើរការ Release Clause ត្រូវ Active ត្រឹម ១៣ លាន​អឺរ៉ូ​ប៉ុណ្ណោះ​ឯង។ តែ​លក្ខខណ្ឌ​នេះ អាច​បាន​តែ​ក្លឹប​ក្រៅ​ដី​អ៊ីតាលី​ប៉ុណ្ណោះ​ធ្វើ​ការ​សម្រេច​យក បើ​ក្លឹប​នៅ Serie A គឺ No។

តាម​សារព័ត៌មាន Tuttomercatoweb ចុះ​ផ្សាយ កន្លង​មក​មាន​ក្លឹប Liverpool ជា​ដើម ក៏​តាម​ចែចូវ​ចង់​បាន​ Dybala តាំង​គេ​នៅ Juventus ឆ្នាំ ២០២២ មក​ម្ល៉េះ អ៊ីចឹង​ពេល​នេះ ជា​ដំណឹង​ល្អ​ហើយ ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា​ទាប ប្រសិន​ជា​ហង្ស​ក្រហម​នៅ​ចង់​បាន ក៏​សម្រាប់​ក្លឹប​ដទៃ​ដូច​គ្នា។

ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho កីឡាករ​វ័យ ៣០ ឆ្នាំ សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ក៏​ប៉ុន្តែ​បញ្ជាក់ តម្លៃ​ផ្តាច់​កុងត្រា​ខាង​លើ ១៣ លាន​អឺរ៉ូ មិន​អាច​អនុវត្ត​ទៅ​បាន ជាមួយ​ភាគី​ចង់​បាន នៅ​ឯ​ទឹកដី​អ៊ីតាលី​ឡើយ ឧទាហរណ៍៖ ដូច​ករណី Juventus ចង់​បាន​ទៅ​វិញ​ក៏​ដោយ ក៏​ត្រូវ​ចរចា​ពេញ​ថ្លៃ អាច​លើស​ពី​តួ​លេខ​នោះ។

រំឭក​ដែរ​ថា Dybala ហាក់​មិន​មាន​ចិត្ត​ចង់​ចាកចេញ​ទេ បើ​តាម​សញ្ញា​វិជ្ជមាន​នៃ​ភាព​រីករាយ​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ AS Roma៖ “ខ្ញុំ​តែងតែ​មាន​ចិត្ត​ស្រលាញ់​ Roma តាំង​ពី​នៅ​តូច ខ្ញុំ​នៅ​ឆ្ងាយ​ពី​ទី​នេះ អត់​ស្គាល់​ទីក្រុង​នេះ​ទេ តែ​អ្វី​ដែល​បាន​ឃើញ គឺ​ពិត​ជា​ចូលចិត្ត រាប់​ជា​ទីក្រុង​ដែល​ខ្ញុំ​ស្រលាញ់​ដាច់​គេ​មួយ​ហើយ​ក្នុង​លោក​យើង”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]