ក្លឹបក្រហមសអេស្ប៉ាញ Atletico Madrid ត្រូវបានរាយការណ៍កំពុងដាក់សំណើចង់ចុះហត្ថលេខានាំយក Mason Greenwood ចេញពីក្លឹបអាណាព្យាបាល Manchester United បន្ទាប់ឃើញការបង្ហាញទម្រង់លេងដ៏ល្អឲ្យក្លឹប Getafe ក្នុងលក្ខខណ្ឌខ្ចីជើង នៅឯក្របខ័ណ្ឌ La Liga រដូវកាលនេះ
បុរសវ័យ ២២ ឆ្នាំ រីករាយនឹងការត្រលប់មកទីលានជាថ្មី ក្រោយទទួលបានការផ្តល់ឱកាសពីក្លឹប Getafe។ ដ្បិតខកខានចូលទីលាន ១៨ ខែ ដោយសាររឿងអាស្រូ.វនៅខាងក្រៅ តែបកមកវិញ កីឡាករអង់គ្លេសនៅតែអាចធ្វើបានល្អ ត្រង់រកបាន ៥ គ្រាប់ Assist ៤ ហើយជូនក្លឹបអេស្ប៉ាញ។
បើតាមសារព័ត៌មាន Marca ចុះផ្សាយ ឥឡូវថែមក្លឹបថ្មីមួយទៀតចង់បាន Greenwood គឺជា Atletico Madrid ដែលក្លឹបដឹកនាំដោយអ្នកចាត់ការលោក Diego Simeone ហាក់ពេញចិត្តគុណភាពកីឡាករវ័យ ២២ ឆ្នាំជាខ្លាំង តែរង់ចាំការចរចាដាក់តម្លៃស្នើ ចាំអ៊ុតមើលបន្តទៀត។
ដ្បិតអីកន្លងទៅនេះ ក៏មានដំណឹងក្លឹបរួមលីគធំៗផ្សេងទៀត ដូច Barcelona, Valencia និង Real Sociedad ក៏ពេញចិត្តកីឡាករជំនាញក្រឡុកតំបន់ស្លាបខាងលើដូចគ្នា។ តម្លៃផ្តល់ឲ្យចុងក្រោយចេញពីអ្នកមានបុណ្យគឺ ៤០ លានផោន ដូច្នេះ AT ក៏ត្រូវចាយល្បាក់ប្រហែល ឬលើនោះទើបអាចសង្ឃឹមទៅរួច៕