Monday, June 23, 2025
[the_ad_group id="102"]

Ozil ចេញមុខលើកសរសើរកូនក្រុម Ancelotti ម្នាក់ ថាជាកីឡាករល្អបំផុតមួយលើលោក

អតីតខ្សែបម្រើក្លិប Real Madrid និង Arsenal កីឡាករ Mesut Ozil បានសម្តែងការសរសើរយ៉ាងខ្លាំងទៅលើ Antonio Rudiger បន្ទាប់ពីខ្សែការពាររូបនេះ បានក្លាយជាវីរបុរសសម្រាប់ក្រុម ក្នុងការនាំយកជ័យជម្នះទៅលើ RCD Mallorca កាលពីយប់មិញ។

Rudiger ដែលបានចាកចេញពី Chelsea និងផ្ទេរមកចូលរួមជាមួយ Madrid កាលពីឆ្នាំ ២០២២ បានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ នៅក្នុងតំបន់ការពាររបស់ក្រុមលោក Carlo Ancelotti ខណ:ថ្មីៗនេះ គេថែមទាំងបានរកគ្រាប់បាល់ជ័យជម្នះជួយឲ្យ Madrid ដើម្បីរក្សាតំណែងកំពូលតារាង ថែមទៀតផង។

យ៉ាងណាមិញបន្ទាប់​ពី​ការ​បង្ហាញ​គុណផលលេងដ៏​ល្អ​របស់​ខ្សែ​ការពារ​កណ្តាលសញ្ជាតិ​អាល្លឺម៉ង់រូបនេះ Ozil បាន​និយាយថា​បច្ចុប្បន្ននេះ គេគឺ​ជា​ខ្សែ​ការពារ​ល្អ​បំផុតមួយ​ក្នុង​ពិភពលោក និងថែមទាំងបានបង្ហោះសារលើបណ្តាញសង្គម Xថា៖

“Prime Toni Rüdiger គាត់គឺជាខ្សែការពារល្អបំផុតរបស់ពិភពលោកនៅពេលនេះ។គាត់មានរដូវកាលមិនគួរឱ្យជឿសម្រាប់អតីតក្លិប Real Madrid របស់ខ្ញុំ។ អ្នកក៏អាចសួរ Haaland ឬ Osimhen បាន ថាតើគាត់ល្អប៉ុណ្ណា! មើលអ្វីដែលបានកើតឡើងជាមួយ Chelsea បន្ទាប់ពីគាត់បានចាកចេញទៅ ថាតើពួកគេដុនដាបប៉ុណ្ណា ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]