Sunday, June 22, 2025
[the_ad_group id="102"]

Mbappe ចេញមុខឆ្លើយតបបែបនេះ ជុំវិញទំនាក់ទំនងជាមួយក្លិប Real Madrid

ខ្សែប្រយុទ្ធរបស់ក្លិប PSG កីឡាករ Kylian Mbappe ថ្មីៗនេះ បានចេញមុខនិយាយជុំវិញទំនាក់ទំនងរបស់ខ្លួន ទាក់ទិនទៅនឹងការផ្ទេរទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ដោយនិយាយថាគេមិនទាន់បានធ្វើការសម្រេចចិត្តទៅលើអនាគតរបស់ខ្លួននៅឡើយនោះទេ។

ជាការពិតណាស់ ខ្សែប្រយុទ្ធដែលគោលដៅដ៏ធំបំផុតមួយរបស់ក្លិប Madrid រូបនេះ នៅសល់ពេលត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ ដើម្បីដំណើរការកុងត្រាបច្ចុប្បន្នរបស់ខ្លួន ជាមួយក្លិប PSG ដោយនេះមានន័យថាកីឡាករវ័យ ២៥ ឆ្នាំ នឹងមានសេរីភាពក្នុងការចរចាជាមួយក្លិបបរទេស មុនឈានដល់ការផ្ទេរគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។

តែទោះបីជាយ៉ាងណាក៏ដោយ Mbappe បាននិយាយថា គេបច្ចុប្បន្នកំពុងមានកិច្ចព្រមព្រៀងជាមួយប្រធានក្លិប PSG លោក Nasser Al Khelaifi ហើយបញ្ជាក់ថាកំពុងផ្តោតអារម្មណ៍ទៅលើក្រុមរបស់ខ្លួននៅពេលនេះ ។

យោងតាមអ្នកជំនាញការផ្ទេរ Fabrizio Romano បានបង្ហើបពីអ្វីដែល Mbappe និយយថា ៖ “ ខ្ញុំនៅមិនទាន់បានធ្វើការសម្រេចចិត្តណាមួយលើអនាគតរបស់ខ្ញុំនៅឡើយនោះទេ វាគ្មានជម្រើសណាមួយឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំកំពុងមានកិច្ចព្រមព្រៀងជាមួយ លោក Nasser Al Khelaifi ។ ហើយខ្ញុំកំពុងផ្តោតលើក្រុមឥឡូវនេះ ពោលគឺមិនមែនអនាគតរបស់ខ្ញុំទេ ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]