Sunday, June 22, 2025
[the_ad_group id="102"]

វត្តមានរបស់ Kane អាចនឹងទាក់ទាញតារាឆ្នើមអង់គ្លេសពីររូប ឲ្យផ្ទេរមកលេងនៅ Bayern

Harry Kane កំពុងតែចាប់ផ្តើមរដូវកាលដ៏ល្អបំផុតមួយ នៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការផ្ទេរដោយគ្មានតម្លៃខ្លួនពីក្រុម Tottenham Hotspur កាលពីអំឡុងរដូវក្តៅកន្លងទៅ នៅពេលដែល Bayern Munich កំពុងសម្លឹងឃើញការនាំយកតារាឆ្នើមអង់គ្លេសពីររូបទៀត មកកាន់ក្លិបរបស់ខ្លួន​ នៅទីផ្សារខែមករានេះផងដែរ។

ស្រដៀងទៅនឹងការផ្ទេររបស់ Cristiano Ronaldo ទៅអារ៉ាប៊ីសាអូឌីតដែរ Kane ដែលកំពុងបង្ហាញភាពលេចធ្លោនៅ Bayern អាចជាការបើកផ្លូវមួយ សម្រាប់កីឡាករអង់គ្លេសផ្សេងទៀត ដើម្បីយកគម្រូតាម។

យ៉ាងណាមិញ យោងតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា Eric Dier ជាកីឡាករដំបូង ដែលកំពុងមានពាក្យចចាមអារ៉ាម ក្នុងការផ្ទេរមកចូលរួមជាមួយ Kane ក្នុងទីក្រុង Munich ដោយខ្សែការពារ Spurs រូបនេះ ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សអាល្លឺម៉ង់រួចរាល់ហើយផងដែរ។

ទន្ទឹមនឹងនេះ Jordan Henderson ជាកីឡាករអង់គ្លេសម្នាក់ទៀត ដែលកំពុងភ្ជាប់ទំនាក់ទំនងខ្លាំង ក្នុងការផ្ទេរមកកាន់ប្រទេសអាឡឺម៉ង់ផងដែរ ដោយក្លិប Bayern កំពុងរៀបចំសំណើផ្តល់ជូនផ្លូវការមួយ សម្រាប់គេនៅទីផ្សារខែនេះ។

បន្ថែមនេះ ប្រភពពី talkSPORT បានអះអាងទៀតថា Henderson ខ្លួនឯងផ្ទាល់ហាក់កំពុងស្វែងរកឱកាសក្នុងការចាកចេញពីក្លិបអារ៉ាប៊ីសាអូឌីត វិញ បន្ទាប់ពីបានចូលរួមជាមួយ Al Ettifaq កាលពីរដូវក្តៅកន្លងទៅ ពីក្លិប Liverpool៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]