ក្លឹប Sevilla មានទំនុកចិត្តថា ពួកគេអាចយកឈ្នះ Everton ក្នុងការចុះហត្ថលេខាយកខ្សែបម្រើ Hannibal Mejbri របស់ក្លឹប Manchester United នេះបើយោងតាមប្រភពពី talkSPORT។
ក្លឹបទាំងពីព្យាយាមក្នុងការទាក់ទង Man United ចំពោះការចរចាខ្ចីជើង Mejbri។ កីឡាករវ័យ២០ឆ្នាំ រកគ្រាប់បាល់បញ្ចូលទី១គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប១០លើកសម្រាប់ក្រុមធំបិសាចក្រហម នារដូវកាលនេះ។
គេត្រូវបានដាក់ឱ្យក្លឹប Birmingham ខ្ចីជើងកាលពីរដូវកាលមុន ហើយទទួលបានឱកាសបង្ហាញខ្លួនសរុប៣៨លើក នៅក្នុងក្របខណ្ឌ Championship៕