Monday, June 23, 2025
[the_ad_group id="102"]

ចោរគាស់ផ្ទះរបស់ Joeliinton ពេល Newcastle ប្រកួតទល់នឹង Man City

ខ្សែបម្រើក្រុម Newcastle United កីឡាករ Joelinton បានជួបនូវដំណឹងដ៏រន្ធត់ ដោយសារក្រុមចោរបានគាស់ផ្ទះរបស់គាត់ នៅ Northumbria នៅពេលដែលក្រុមសារិកាព្រៃ កំពុងប្រកួតជាមួយក្រុម Manchester City នៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃអាទិត្យ។

កីឡាករប្រេស៊ីល បានរងរបួស ប៉ុន្តែបានស្ថិតនៅកីឡដ្ឋានដើម្បីទស្សនាការប្រកួត ដែល Newcastle ចាញ់ដោយលទ្ធផល ២-៣ ។ Joelinton បានទទួលដំណឹងអំឡុងពេលមើលការប្រកួត ដោយចោរបានចូលទៅក្នុងផ្ទះរបស់គាត់។ ក្រុមចោរបានរត់គេចខ្លួនបាត់មុនពេលប៉ូលិសបានទៅដល់។ មិនមានការបញ្ជាក់ពីទ្រព្យសម្បត្តិដែលបាត់បង់នោះទេ។

ការលុកលុយក្នុងផ្ទះរបស់កីឡាករ Premier League រូបនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ក្រោយក្រុមចោរបានទម្លាយចូលផ្ទះរបស់កីឡាករ Jack Grealish របស់ Manchester City ។

សមាជិកគ្រួសាររបស់ Grealish និងមិត្តស្រីរបស់គាត់ Sasha Attwood បានស្ថិតនៅក្នុងផ្ទះ ខណៈ Man City កំពុងប្រកួតជាមួយ Everton កាលពីថ្ងៃទី២៧ ខែធ្នូ។ គ្រឿងអលង្ការ និងនាឡិកាមានតម្លៃជាង ១ លានផោន បានបាត់បង់៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]