ក្លឹប Bayern Munich បង្ហាញការចាប់អារម្មណ៍ក្នុងការនាំយក Kieran Trippier របស់ក្លឹប Newcastle United បន្ទាប់ពីពួកគេបរាជ័យ ក្នុងការនាំយក ខ្សែការពារ Nordi Mukiele ពីក្លឹប Paris Saint-Germain នេះបើយោងតាមប្រភពពី ESPN។
Trippier ស្ថិតនៅក្នុងជម្រើសមួយដែលអ្នកចាត់ការ Bayern Munich លោក Thomas Tuchel កំពុងចង់បានមកពង្រឹងតំណែងការពារស្លាបស្ដាំនាខែមករានេះ ក្រោយពួកគេមិនអាចនាំយក តារាឆ្នើម Kyle Walker ពី Manchester City។
ក្លឹបយក្សនៃក្របខណ្ឌ Bundesliga ចង់ខ្ចីជើង Mukiele ជាមួយជម្រើសទិញផ្ដាច់ ប៉ុន្ដែ PSG ចង់លក់រូបគេជាជាងការដាក់ឱ្យខ្ចី ដើម្បីវិនិយោគទៅលើការផ្ទេរផ្សេងទៀត។
ប្រភពពីអាល្លឺម៉ង់ បានបន្ថែមថា Trippier ជាជម្រើសដ៏ល្អមួយសម្រាប់ Bayern ប៉ុន្ដែក្លឹបអាល្លឺម៉ង់ នៅតែរំពឹងថាអាចឈានដល់ការព្រមព្រៀងជាមួយ PSG សម្រាប់ការផ្ទេរ Mukiele៕