Saturday, June 21, 2025
[the_ad_group id="102"]

Mourinho កំពុងត្រូវបានផ្តល់ជូនឲ្យទៅដឹកនាំក្រុម Barca ដោយទីភ្នាក់ងារលោក Mendes

ទីភ្នាកងារល្បីឈ្មោះលោក Jorge Mendes ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានផ្តល់ជូនលោក Jose Mourinho ឲ្យទៅកាន់ក្លិប Barcelona ចំពេលពួកគេកំពុងស្វែងរកជម្រើសអ្នកចាត់ការថ្មី នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងគ្រូបង្វឹកបច្ចុប្បន្ន លោក Xavi បានធ្វើការប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងសម្រេចចិត្តចាកចេញពីក្លិបយក្សកាតាឡាន់ នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ។

ហើយឥឡូវនេះ បើយោងតាមសារព័ត៌មាន ABC របស់អេស្ប៉ាញ បានអះអាងឲ្យដឹងថា ទីភ្នាក់ងាររបស់ Mourinho គឺលោក Mendes បានផ្តល់ជូនអតីតអ្នកចាត់ការរបស់ Real Madrid រូបនេះ ឲ្យទៅកាន់ក្លិប Barcelona នៅពេលពួកគេកំពុងស្វែងរកអ្នកជំនួសតំណែងរបស់លោក Xavi ស្រាប់។

មិនតែប៉ុណ្ណោះនាយកផ្នែកកីឡារបស់ Barca គឺលោក Deco ក៏ជាអ្នកគាំទ្រពេញទំហឹងមួយរបស់លោក Mourinho ផងដែរ ដោយលោកធ្លាប់បានឈ្នះពានរង្វាន់ Champions League ជាមួយ Porto ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ក្នុងឆ្នាំ២០០៤ ។

ទន្ទឹមនឹងនេះ លោក Mendes និង Deco ក៏ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងដ៏ជិត​ស្និទ្ធ​ជាមួយគ្នាផងដែរ ខណ:ពេលដែលលោក Mourinho កំពុងស្ថិតនៅក្នុងការស្វែងរកការងារថ្មីស្រាប់ ក្រោយត្រូវបានក្រុម Roma បណ្តេញចេញពីតំណែង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]