Sunday, June 22, 2025
[the_ad_group id="102"]

នេះ​បាន​គេ​ហៅ​ថា​ក្រ​ហើយ​កូន​ឈឺ​ទៀត Barcelona បាត់បង់​កីឡាករ​សំខាន់​ជួរ​លើ​ថែម​ទៀត

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បើ​ទោះ​បី​អាច​យក​ឈ្នះ​ទាំង​លទ្ធផល​តានតឹង ១-០ ទៅ​លើ Osasuna កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍ យ៉ាង​ណា​ពួក​គេ​ក៏​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់​មួយ​រូប​ដែរ នៅ​តំបន់​ប្រយុទ្ធ​នោះ​ជា Ferran Torres ដែល​ជួប​បញ្ហា​របួស ត្រង់​ផ្នែក​ភ្លៅ​ខាង​ស្តាំ ហើយ​បង្ខំ​ចិត្ត​ចេញ​ពី​ទីលាន ។

ត្រង់​នៅ​នាទី​ទី ៧ Torres បាន​ប្តរ​ចេញ​ទាំង​ទឹក​ភ្នែក​រលីង​រលោង ហើយ​ចូល​ជំនួស ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Fermin Lopez។ នេះ​អតីត​យុវជន​ថ្នាល Valencia គេ​ហាក់​មាន​ភាព​មិន​អស់​ចិត្ត និង​សោកស្តាយ​ចំពោះ​ស្ថានភាព​របស់​ខ្លួន​ជាច​ខ្លាំង ត្រង់​ជឿ​ថា អាច​ទាមទារ​ការ​សម្រាក​រយៈ​ពេល​យូរ។

អ្នកចាត់ការ​លោក Xavi Hernandez ក៏​គ្មាន​ជម្រើស​ដែរ រួច​បាន​ជ្រើស​ការ​ហៅ​កីឡាករ​អេស្ប៉ាញ​ចេញ​ពី​ទីលាន​ប្រកួត​ភ្លាមៗ។ គិត​មក​ទល់​ម៉ោង​នេះ ស្ថានភាព​របួស​របស់​កីឡាករ​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល ​ដែល​នេះ​ជា​កីឡាករ​ទី ៩ ហើយ​របស់​អ្នក​មាន​បុណ្យ​ត្រូវ​ឈរ​ជើង​ក្រៅ​ទីលាន។

ខណៈ​អ្នក​មុនៗ​មាន ខ្សែ​បម្រើ Gavi, Sergi Roberto, ខ្សែ​ការពារ Alejandro Balde, Marcos Alonso, Inigo Martinez ខ្សែ​ប្រយុទ្ធ Raphinha, Joao Felix និង​អ្នកចាំទី Marc-Andre ter Stegen ត្រង់​អ្នក​ខ្លះ​ត្រូវ​សម្រាក​ដល់​បិទ​រដូវ​កាល​ក៏​មាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]