Sunday, June 22, 2025
[the_ad_group id="102"]

Arsenal ចែកផ្លូវគ្នាជាមួយអ្នកចាំទីខ្សត់ឱកាសលេងម្នាក់ ក្នុងថ្ងៃចុងក្រោយនៃទីផ្សារ

Arsenal ប្រកាសពីការចាកចេញរបស់អ្នកចាទី Alex Runarsson ដោយមានការព្រមព្រៀងពីភាគីទាំងសងខាង បន្ទាប់ពីកីឡាកររូបនេះ បានបញ្ចប់លក្ខខណ្ឌខ្ចីជើងពីក្លឹប Cardiff City។

អ្នកចាំទីរូបនេះ បានចូលរួមក្លឹបកាំភ្លើងធំក្នុងឆ្នាំ២០២០ ពីក្លឹបបារាំង Dijon ហើយត្រូវបានដាក់ឱ្យក្លឹប Leuven និង Alanyaspor មុនពេលផ្ទេរទៅក្លឹប Cardiff កាលពីខែសីហា ឆ្នាំមុន។

បន្ទាប់ពីបង្ហាញខ្លួន៨លើកគ្រប់ពានរង្វាន់ទាំងអស់ ជាមួយក្រុមនៃក្របខណ្ឌ Championship គេបានត្រលប់ទៅ Arsenal វិញ នាចុងខែមករា ហើយការចាកចេញពីក្លឹបនាថ្ងៃព្រហស្បតិ៍។

កីឡាករអ៊ីស្លង់វ័យ២៨ឆ្នាំ ត្រូវបានរំពឹងថា នឹងចូលរួមក្លឹបដាណឺម៉ាក Copenhagen ក្នុងនាមជាអ្នកចាំទីបម្រុង បន្ទាប់ពី Kamil Grabara រហូតដល់ដំណាច់រដូវកាលនេះ មុនពេល Grabara ចូលរួម Wolfsburg នារដូវក្ដៅខាងមុខ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]