Saturday, June 21, 2025
[the_ad_group id="102"]

Ronaldo ជាប់ឈ្មោះជាកីឡាករដែលមានចំណូលប្រចាំខ្ពស់បំផុត ខណៈ Messi…

យោងតាមប្រភពពី Sportico បានចុះផ្សាយថា Cristiano Ronaldo ជាអ្នកកីឡាដែលកើបចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ក្រោយទទួលបានប្រាក់ឈ្នួលយ៉ាងខ្ពស់ពី Al-Nassr ខណៈដែល Lionel Messi ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣។

ប្រភពខាងលើ បញ្ជាក់ថា ខ្សែប្រយុទ្ធព័រទុយហ្កាល់ទទួលបានចំណូលសរុបក្នុងឆ្នាំ ២០២៣ ប្រមាណ២៦០លានដុល្លារ ដែលបានមកពីប្រាក់ឈ្នួលនៅក្លឹប Al-Nassr រួមជាមួយចំណូលពីការផ្សព្វផ្សាយផ្ទាល់ខ្លួនផ្សេងទៀតផងដែរ។

កីឡាករវាយកូនហ្គោលអេស្ប៉ាញ Jon Rahm ស្ថិតនៅក្នុងលំដាប់ទី២ ទទួលបានចំណូលសរុប២០៣លានដុល្លារ ខណៈ Messi ដែលបច្ចុប្បន្នជាសមាជិកក្លឹប Inter Miami នៅលេខ៣ ទទួលបាន ១៣០លានដុល្លារ។ កីឡាដែលទទួលបានចំណូលច្រើនបំផុតក្នុងឆ្នាំ២០២៣ មានដូចជា៖

  1. Cristiano Ronaldo ២៦០លានដុល្លារ
  2. John Rahm ២០៣លានដុល្លារ
  3. Leo Messi ១៣០លានដុល្លារ
  4. LeBron James ១២៥.៧លានដុល្លារ
  5. Kylian Mbappe ១២៥លានដុល្លារ
  6. Neymar ១២១លានដុល្លារ
  7. Stephen Curry ៩៨.៩លានដុល្លារ
  8. Giannis Antetokounmpo ៩៨.៩លានដុល្លារ
  9. Kevin Durant ៨៦.៩លានដុល្លារ
  10. Patrick Mahomes ៨៤.៣លានដុល្លារ
[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]