Friday, June 20, 2025
[the_ad_group id="102"]

Man City ស្កាត់ទៅជួបភ្នាក់ងាររបស់ Mbappe ផ្ទាល់ ដើម្បីពិភាក្សាការផ្ទេរអាចទៅរួចមួយ

ថ្នាក់ដឹកនាំរបស់ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថា បានជួបផ្ទាល់ជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Kylian Mbappe កាលពីដើមសប្តាហ៍មុន ពោលគឺមុនពេលកីឡាកររូបនេះ បានប្រាប់ទៅកាន់ក្លិបរបស់ខ្លួន អំពីបំណងក្នុងការចាកចេញពីក្លិប។

គួរឲ្យដឹងថា Mbappe នឹងចាកចេញពីក្លិប PSG នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំនេះហើយ ស្របពេលក្លិប Real Madrid ត្រូវបានចាត់ទុកថាជាបេក្ខភាពកំពូល ដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងផ្ទេរទៅលេងឲ្យនៅរដូវកាលក្រោយ។

រំលឹកផងដែរថា កន្លងមកក៏ធ្លាប់មានការពិភាក្សាអំពីការផ្ទេរទៅកាន់ Premier League ផងដែរ ប៉ុន្តែទាំង Arsenal, Liverpool និង Manchester United ហាក់ដូចជាបានដកខ្លួនចេញវិញ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះតែពួកគេដឹងយ៉ាងច្បាស់ថានឹងមិនអាចប្រជែងឈ្នះក្លិបយក្សអេស្ប៉ាញបាននោះឡើយ។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពពី Cadena SER បានអះអាងថា Man City បានពិភាក្សាក្រៅផ្លូវការជាមួយអ្នកតំណាងម្នាក់ របស់ Mbappe កាលពីដើមសប្តាហ៍មុន មុនពេល Mbappe បានប្រាប់ប្រធាន PSG លោក Nasser Al-Khelaifi អំពីផែនការរបស់គេក្នុងការចាកចេញពីក្លិប៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]