ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានស្ថានភាពយ៉ាងដិតដល់ទៅលើកីឡាករ Joshua Kimmich ខណ:ពេលដែលទំនាក់ទំនងរវាងគេ ជាមួយអ្នកចាត់ការក្លិប Bayern Munich លោក Thomas Tuchel ហាក់ឈានដល់ផ្លូវបំបែក។
ជាក់ស្តែងនេះ បើយោងតាមការចុះផ្សាយពីកាសែតអាល្លឺម៉ង់ The Bild បានបង្ហាញពីទំនាក់ទំនងរកាំរកូសរវាង Kimmich និង អ្នកចាត់ការក្រុម លោក Tuchel ជាពិសេសគឺបានកើតឡើងនៅក្នុងការបរាជ័យរបស់ក្រុមថ្មីៗនេះ។
ប្រភពដដែលនេះ បានអះអាងទៀតថា កីឡាករសញ្ជាតិអាល្លឺម៉ង់ មានអារម្មណ៍មិនល្អជាមួយលោក Tuchel ជាយូរមកហើយ ពោលគឺចាប់តាំងពីអតីតគ្រូបង្វឹករបស់ក្រុមChelsea រូបនេះ មកចូលមកដឹកនាំក្រុមមក ដោយសារតែឱកាសក្នុងការបង្ហាញខ្លួនរបស់ Kimmich ហាក់ធ្លាក់ចុះជាលំដាប់។
ជុំវិញស្ថានភាពបែបនេះហើយ ទើប Barca ត្រូវបានគេរាយការណ៍មកថា កំពុងតាមដានលើស្ថានភាពរបស់ Kimmich ក្នុងគោលបំណងធ្វើការផ្ទេរដែលអាចទៅរួចមួយ នៅពេលទីផ្សារដោះដូរបើកឡើងវិញ នារដូវក្តៅខាងមុខនេះ ៕