Wednesday, June 18, 2025
[the_ad_group id="102"]

Man City ប្រកាសដាក់តម្លៃខ្លួន ១០០លានផោន សម្រាប់ខ្សែបម្រើ​ De Bruyne

ក្លិប Manchester City ថ្មីៗនេះត្រូវបានគេរាយការណ៍មកថាមិនមានចេតនាក្នុងការចែកផ្លូវគ្នាជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នោះឡើយ ប្រសិនបើពួកគេទទួលបានសំណើតិចជាង ១០០លានផោននោះ។

ជាក់ស្តែង De Bruyne បានចំណាយពេល ៨ឆ្នាំកន្លងនៅកីឡដ្ឋាន Etihad ដោយបានរួមចំណែកដ៏ធំធេងសម្រាប់ក្រុម ក្នុងការរកបាន ៩៨គ្រាប់ assist ចំនួន ១៦១​ លើកពីការបង្ហាញខ្លួនសរុប ៣៦៧ ប្រកួត។​

តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្លិប Man City ហាក់មានការព្រួយបារម្ភជុំវិញអនាគតរបស់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ខណ:ពេលដែលកុងត្រាបច្ចុប្បន្ននៅសល់ត្រឹម ១៨ខែទៀតប៉ុណ្ណោះ ចំពេលក្លិបនៅ Saudi Pro League ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើ De Bruyne ផងដែរ។

ជុំវិញស្ថានភាពបែបនេះ យោងតាម talkSPORT បានរាយការណ៍ថា ក្លិប Man City នឹងមិនពិចារណាលើការលក់ De Bruyne ចេញនោះឡើយ លុះត្រាពួកគេទទួលបានសំណើរយ៉ាងហោចណាស់ ១០០លានផោន ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]