Sunday, June 22, 2025
[the_ad_group id="102"]

Ian Wright ថាលោកចង់ឃើញ Arsenal ចុះហត្ថលេខាលើតារាឆ្នើម Chelsea រូបនេះបំផុត

ជើងចាស់ លោក Ian Wright ថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកធ្លាប់ចង់ឲ្យក្លិបកាំភ្លើងធំ Arsenal ធ្វើការចុះហត្ថលេខាលើកីឡាករ Cole Palmer បំផុត កាលពីអំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ មុនពេលគេផ្ទេរទៅកាន់ក្លិប Chelsea ។

ជាក់ស្តែងកីឡាករវ័យ ២១ឆ្នាំរូបនេះ បានសម្រេចផ្ទេរមកកាន់ទឹកដី Stamford Bridge ពីក្លិបកុមារភាព Manchester City ហើយចាប់តាំងពីពេលនោះមក Palmer បានរួមចំណែករកបាន ១០គ្រាប់រួចទៅហើយ នៅ Premier League រដូវកាលនេះ។

ជុំវិញសមត្ថភាពបែបនេះ លោក Wright បានសារភាពថាលោកហាក់មានការច្រណែនជាមួយក្លិប Chelsea យ៉ាងខ្លាំង ដោយសារតែ Arsenal មិនអាចទាញយកអត្ថប្រយោជន៍ពីការចុះហត្ថលេខាលើតារាឆ្នើម ដែលមានតម្លៃត្រឹមតែ ៤០លានផោនរូបនេះមកបាន។

លើសពីនេះ លោកបានបន្តទៀតថា ៖ ” “ខ្ញុំចង់ឲ្យ Arsenal ធ្វើការចុះហត្ថលេខាលើគាត់។ ខ្ញុំចង់ឃើញ Cole Palmer ផ្ទេរមកលេងនៅ Arsenal ។ ខ្ញុំបានលឺនរណាម្នាក់និយាយថាគាត់ ដូចគ្នាទៅនឹង Riyad Mahrez ប៉ុន្តែមែនទែនទៅគាត់មានសមត្ថភាពលើសពីនេះទៅទៀត“៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]