Thursday, June 19, 2025
[the_ad_group id="102"]

៤ ក្លឹប​កំពុង​តាមដាន​ស្ថានភាព​កុងត្រា Inzaghi ជាមួយ Inter Milan

បើ​តាម​កាសែត Tuttosport ចុះ​ផ្សាយ ក្លឹប​បិសាច​ក្រហម Manchester United និង​ក្លឹប​បី​ផ្សេង​ទៀត កំពុង​ទាក់ទង​ឃ្លាំ​មើល​ស្ថានភាព​របស់​អ្នកចាត់ការ​លោក Simone Inzaghi នៅ​ឯ​ក្លឹប Inter Milan ដែល​លោក​ត្រូវ​ផុត​នៅ ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ បន្ទាប់​ការ​ចុះ​ហត្ថលេខា​ចុងក្រោយ​នា​ខែ​កញ្ញា ឆ្នាំ ២០២៣។

បន្ទាប់​ការ​មក​ដឹកនាំ លោក​បាន​បត់ Inter ក្លាយ​ទៅ​ជា​បិសាច​ដ៏​កំណាច​មួយ​ប្រចាំ​ដី​អ៊ីតាលី ក៏​ដូច​ទូទាំង​ដី​អឺរ៉ុប។ ជាក់ស្តែង​ដូច​នៅ Serie A ក្លឹប​កំពុង​នាំ​មុខ​ដាច់​ក្នុង​តារាង​មាន​ដល់ ៦៩ ពិន្ទុ នេះ​យក​ឈ្នះ​ពី​លើ​សេះ​បង្កង់​ Juventus ឈរ​លេខ ២ មាន​ត្រឹម ៥៧ ពិន្ទុ​ប៉ុណ្ណោះ ដោយ​ឡែក​នៅ UCL ក៏​កំពុង​ស្ថិត​ក្នុង​វគ្គ ១៦ ក្រុម ជើង​ទី ២ ផង​ដែរ។

បើ​តាម​ប្រភព​ចុះ​ផ្សាយ មាន Chelsea, Man United, Barcelona និង Liverpool ដែល​ពិត​ជា​បាក់​ចិត្ត​លើ Inzaghi ជា​ខ្លាំង។ ក្លឹប​ទាំង ៤ សុទ្ធ​សឹង​មាន​ភាព​មិន​ប្រាកដប្រជា​នៅ​កៅអី​អ្នកចាត់ការ ហើយ ២ ក្នុង​ចំណោម​នោះ ដូច​ហង្ស​ក្រហម​និង​អ្នក​មាន​បុណ្យ ក៏​ប្រកាស​រួចរាល់​អំពី​គ្រោង​ចាកចេញ​របស់​គ្រូ នៅ​ពេល​ខាង​មុខ។

គួរ​ឲ្យ​ដឹង​ដែរ​ថា ជាមួយ​ការ​សេសសល់​កុងត្រា ១ ឆ្នាំ​ ៤ ខែ នៅ Inter ម្ល៉េះ​បណ្តា​ក្លឹប​ចង់​បាន Inzaghi ក៏​ទាមទារ​ការ​ចំណាយ​លុយ​មួយ​ផ្នែក​ជា​ចាំ​បាច់​ដែរ ហើយ​អាច​ចូល​ខ្ទង់ ២០ ទៅ ៣០ លាន​អឺរ៉ូ ដើម្បី ផ្តាច់​មុន​កាល​កំណត់។ បទពិសោធន៍​កន្លង​មក គ្រូ​វ័យ ៤៧ ឆ្នាំ ​ធ្លាប់​តែ​ដឹកនាំ​ក្លឹប​នៅ​អ៊ីតាលី​មួយ​គត់ គឺ Lazio និង Inter នោះ​ឯង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]