Monday, June 23, 2025
[the_ad_group id="102"]

Man United ចារ​កំណត់ត្រា​ថ្មី ​ជា​ក្លឹប​តែ​មួយ​នៅ​អង់គ្លេស ក្រោយ​យក​ឈ្នះ​ប្រកួត FA Cup យប់មិញ

ក្លឹប Manchester United បាន​យក​ឈ្នះ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ឬ​ជុំ​ទី ៥ FA Cup ទៅ​លើ​ក្លឹប Nottingham Forest តាម​រយៈ​លទ្ធផល ១-០ ជា​គ្រាប់​បាល់​សម្រេច​បាន​ចេញ​ពី Casemiro។ ការ​ឈ្នះ​របស់​ពួក​គេ​សម្រេច​ឲ្យ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag ឡើង​ទៅ​វគ្គ​បន្ទាប់ ត្រូវ​ជួប Liverpool។

នេះ United បាន​ឡើង​មក​ដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ចំនួន ៤៨ លើក វា​ជា​តួ​លេខ​ច្រើន​ជាង​បណ្តា​ក្លឹប​ណាៗ​ទាំង​អស់​នៅ​អង់គ្លេស ត្រង់​កន្លង​មក​ពួក​គេ​ស្មើ​កំណត់ត្រា​នឹង​ក្លឹប Everton ​ធ្វើ​បាន ៤៧ លើក​ប៉ុណ្ណោះ។ ម្ល៉េះ​វា​រាប់​ជា​ការ​កត់ត្រា​ថ្មី ហើយ​ក៏​ពិបាក​នឹង​មាន​អ្នក​តាម​ទាន់ ជាក់ស្តែង​ដូច​ស្ករ​គ្រាប់​ខៀវ ពិត​ជា​ពិបាក​នឹង​រំកិល​មក​ដល់​ចំណុច​ខាង​លើ។

រំឭក​ដែរ​ថា United ឈ្នះ FA Cup ១២ លើក ច្រើន​ជាង​គេ​បង្អស់​លំដាប់​ទី​ពីរ នៅ​ពី​ក្រោយ​ឈ្មោះ Arsenl មាន ១៤ លើក។ ចំណែក​ហង្ស​ក្រហម ដែល​ត្រូវ​ប៉ះ​បិសាច​ពេល​ខាង​មុខ​នោះ ឈរ​លេខ​រៀង​ទី ៣ មាន​ជ័យជម្នះ​ជើង​ឯក​ពាន​ក្នុង​ស្រុក​អង់គ្លេស​ខាង​លើ ចំនួន ៨ លើក​ផង​ដែរ។

គួរ​ឲ្យ​ដឹង​លទ្ធភាព​លើក​ពាន​រង្វាន់​នៅ​រដូវ​កាល ២០២៣/២៤ សម្រាប់​ក្លឹប​ម្ចាស់ដី Old Trafford សេសសល់​តែ Premier League និង FA Cup ខណៈ​លីគ​កំពូល​យើង​សឹង​តែ​មិន​ហ៊ាន​រាប់ ដ្បិត​បច្ចុប្បន្ន​ពួក​គេ​ឈរ​លេខ​រៀង​ទី ៦ ដាច់​ ១៦ ពិន្ទុ​ឯ​ណោះ ធៀប​ក្លឹប​កំពូល​តារាង តែ​បើ FA Cup គឺ​អាច​ចាំ​អ៊ុត​មើល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]