Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករ Barcelona ពីររូបស្ថិតនៅក្នុងបញ្ជីអាទិភាពក្នុងការដាក់លក់

ទន្ទឹមនឹងការបន្ដប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ក្លឹប Barcelona កំពុងពិចារណាដោះស្រាយដោយលក់ចេញកីឡាករមួយចំនួន នៅក្នុងទីផ្សាររដូវក្ដៅខាងមុខ។

យោងតាមប្រភពពីសារព័ត៌មាន Sport បានឱ្យដឹងថា បេក្ខភាពពីររូបដែលមានភាគរយខ្ពស់ក្នុងការត្រូវបានលក់ចេញពីក្លឹប នាទីផ្សាររដូវក្ដៅគឺ ខ្សែប្រយុទ្ធ Raphinha និងខ្សែការពារ Joules Kounde។

កីឡាករប្រេស៊ីល Raphinha​ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអារ៉ាប៊ី សាអ៊ូឌីត ស្របពេលដែលរូបគេមានការភ្ជាប់ទៅនឹងការត្រលប់ទៅ Premier League វិញផងដែរ។

Barcelona អាចនឹងមានជម្រើសច្រើននៅតំបន់ការពារកណ្ដាលរដូវកាលក្រោយ ជាមួយនឹងការត្រលប់មកវិញរបស់ Eric Garcia និង Chadi Riad ហើយ Kounde ត្រូវបានមើលឃើញថា ជាកីឡាករគួរតែត្រូវបានលក់ ដោយសារគេលែងជាផ្នែកសំខាន់បំផុតនៅក្នុងក្រុមតទៅទៀត ហើយគេអាចនឹងមានតម្លៃផ្ទេរខ្ពស់ផងដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]