Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករបារាំង Ugo Humbert យកបានតំណែងជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Dubai Tennis Championships 2024

ការប្រកួតវាយកូនបាល់កម្រិត ATP Tour 500 កម្មវិធី Dubai Tennis Championships 2024 បានបញ្ចប់រួចរាល់ហើយ ក្រោយពីដំណើរការការប្រកួត១សប្តាហ៍កន្លងមកនាទីក្រុង Dubai សហព័ន្ធអារ៉ាប់រួម។

នៅក្នុងនោះគេ ក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករបារាំង Ugo Humbert ដោយរូបគេបានយកឈ្នះទៅលើកីឡាករកាហ្សាក់ស្ថាន Alexander Bublik នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-4 និង 6-3។

វាគឺជាពានរង្វាន់ទី២ហើយ ដែល Ugo Humbert បានឈ្នះនៅក្នុងការប្រកួតរដូវកាលនេះ បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់ Open 13 ដែលធ្វើឡើងនាស្រុកកំណើតប្រទេសបារាំង កាលពីខែកុម្ភៈ កន្លងទៅ។

សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ កម្មវិធី Dubai Tennis Championships 2024 គឺជាការដំណើរការលើកទី៣២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៩សែនដុល្លារអាមេរិក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]