Sunday, June 22, 2025
[the_ad_group id="102"]

Haaland អាចនឹងរំកិលកាន់តែកៀក កំណត់ត្រាមួយរបស់ Aguero នៅ Man City

ការប្រកួត Manchester Derby នាចុងសប្ដាហ៍នេះ អាចជាការប្រកួតដ៏ពិសេសសម្រាប់ Erling Haaland និង Kevin de Bruyne ដែលជាដៃគូដ៏យល់ចិត្តគ្នាក្នុងក្រុម Manchester City។

ក្នុងការប្រកួត Premier League ទល់នឹង Manchester United នៅទឹកដី Etihad ជាឱកាសដ៏ល្អសម្រាប់ Haaland ក្នុងការរកគ្រាប់បាល់ និងខិតកៀកនៅក្នុងការបំបែកកំណត់ត្រាដ៏កម្រមួយកាន់កាប់ដោយ Sergio Aguero។

ហើយកំណត់ត្រានេះ ក៏ជាប់ពាក់ព័ន្ធជាមួយ De Bruyne ផងដែរ។ កំណត់ត្រានោះ Aguero ជាកីឡាករដែលខ្សែបម្រើបែលហ្ស៊ិក បញ្ជូនឱ្យសម្រេចទីច្រើនជាងកីឡាករណាៗទាំងអស់ក្នុងអាជីពរបស់ខ្លួន។

អតីតម្ចាស់អាវលេខ៩របស់ក្រុមមេឃខៀវ រកគ្រាប់បាល់បាន២៣គ្រាប់ ពីការបញ្ជូនដោយ De Bruyne នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយ One Football។

បច្ចុប្បន្ន Haaland មានគ្រាប់បាល់១៨គ្រាប់ ដែល assist ដោយ De Bruyne តាមពីក្រោយ Aguero ៥គ្រាប់ ដូច្នេះមិនយូរប៉ុន្មានទេ កំណត់ត្រាអាចនឹងបំបែកបាន ប្រសិនបើដៃគូដ៏យល់ចិត្តទាំងពីរនេះ លេងនៅលើទីលានប្រកួតជាមួយគ្នា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]