Sunday, June 22, 2025
[the_ad_group id="102"]

R.Madrid កំពុងពិចារណាបញ្ចេញកីឡាកររបស់ខ្លួន ឲ្យក្លិបផ្សេងខ្ចីជើង នៅរដូវកាលក្រោយ

ក្លិប Real Madrid និងអ្នកចាត់ការក្រុម លោក Carlo Ancelotti ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការពិចារណាដាក់ឲ្យកីឡាករ Arda Guler ទៅឲ្យក្លិបដទៃខ្ចីជើង នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ ។

ជាការពិតណាស់ ចំពេលកំពុងមានការរំពឹងទុកខ្ពស់ចំពោះការមកដល់របស់ខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករ Endrick គួបផ្សំជាមួយ Brahim Diaz កំពុងបង្ហាញគុណផលលេងដ៏លេចធ្លោផងនោះ បានធ្វើឲ្យពេលវាក្នុងការបង្ហាញខ្លួនរបស់ Guler មើលទៅកាន់ពិបាក។

ហើយយ៉ាងណាមិញ ទោះបីជាមានជាបានជាសះស្បើយពីបញ្ហារបួសហើយក៏ដោយ ប៉ុន្តែ Guler បានបង្ហាញខ្លួនៅក្នុងក្រុមរបស់លោក Ancelotti ត្រឹមតែ ២៥នាទី ទាំងនៅក្នុងក្របខ័ណ្ឌ La Liga និង Champions League ។

ជុំវិញស្ថានភាពនេះហើយ ទើបទាំងក្លិប និងអ្នកចាត់ការក្រុមលោក Ancelotti យល់ឃើញថា ជម្រើសល្អបំផុតសម្រាប់ Guler គឺគេគួរឲ្យត្រូវបានដាក់ឲ្យក្លិបដទៃខ្ចីជើង ដើម្បីអាចបង្ហាញពីសម្ថភាពពេញលេញ នៅរដូវកាលក្រោយនេះ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]