ខ្សែបម្រើ Pedri និង Frankie De Jong អាចនឹងអវត្តមានពីប្រកួតឲ្យក្លឹប Barcelona យ៉ាងតិច១ខែ ក្រោយពីមានរបួសកាលពីម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។De Jong ត្រូវបានគេដឹងថា មានរបួសត្រង់ឆ្អឹង និងសាច់ដុំត្រង់កជើងនៅខាងស្ដាំ រីឯ Pedri មានបញ្ហាត្រង់សរសៃពួរសាច់ដុំជើងស្ដាំ។
របួសនេះកើតឡើងក្រោយពីពួកគេបានចូលរួមលេងការប្រកួតរវាង Barcelona នឹង Atheletic Bilbao កាលពីម្សិលមិញនេះ ដែលពួកគេត្រូវបានដូរចេញពីការប្រកួតភ្លាមៗផងដែរ។យ៉ាងណាខាងក្លឹបបានប៉ានស្មានដឹងមុនរួចជាស្រេចផងដែរថា Pedri និង De Jong អាចនឹងមានរបួសក្នុងរយៈពេលយូរបែបនេះ៕