Friday, June 20, 2025
[the_ad_group id="102"]

ទោះមិនសូវបានលេង តែ Antony បញ្ជាក់ច្បាស់ៗថាមិនចង់ដើរចេញពីក្លិបឡើយ

យោងតាមរបាយការណ៍ពី The Athletic បានរាយការណ៍មកថា ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម កីឡាករ Antony បានបញ្ជាក់យ៉ាងច្បាស់ថាគេមិនពិចារណាចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុននេះនោះឡើយ បើទោះបីជាពេលវេលាលេងមានកំណត់ក្តី។

ជាការពិតណាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនបានចូលលេងនៅក្នុងជម្រើសដំបូងរបស់ក្រុមអស់រយ:ពេលជាង ២ខែមកហើយ ដោយតំណែងលេងរបស់គេ ត្រូវបានអ្នកចាត់ការក្រុមលោក Erik ten Hag ហាក់ផ្តល់ទំនុកចិត្តដល់ Garnacho ច្រើនជាង។

ជាងនេះទៅទៀត កីឡាករវ័យ ២៤ឆ្នាំរូបនេះ ទើបតែអាចរកបានមួយគ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនសរុប ២៩ប្រកួត នៅរដូវកាលនេះ ខណ:ពេលដែលកាលពីរដូវកាលមុន គេអាចរកបាន ៨គ្រាប់ សម្រាប់ក្លិប Man Utd ។

ជុំវិញស្ថានភាពនេះ មានប្រភពជាច្រើន បានអះអាងថា Antony ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយនឹងការចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី យោងតាមThe Athletic ថ្មីៗនេះ បានធ្វើការបញ្ជាក់ថា កីឡាកររូបនេះ បានប្តេជ្ញាចិត្ត ក្នុងការស្នាក់នៅ Old Trafford បន្តទៀត ដើម្បីប្រជែងរកពេលវេលាលេងបន្ថែម នៅក្នុងក្រុម៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]