Thursday, June 26, 2025
[the_ad_group id="102"]

ខ្សែប្រយុទ្ធ Rasmus Hojlund ទំនងនឹងវិលមកការប្រកួតរបស់ Man UTD ទល់នឹង Liverpool

ខ្សែប្រយុទ្ធ Rasmus Hojlund អាចនឹងត្រលប់មកជួយក្រុម Manchester United វិញបាន ក្នុងការប្រកួតដ៏ធំទល់ Liverpool ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup។

កីឡាករដាណឺម៉ាក បានខកខានចូលរួមក្នុងការប្រកួតមួយចំនួន សម្រាប់ក្រុមបិសាចក្រហម ដោយសារបញ្ហារបួសសាច់ដុំ។

យ៉ាងណាមិញ សារព័ត៌មាន Dailymail នៅអង់គ្លេសបានរាយការណ៍ បានសម្រង់សម្តីរបស់គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក អំពីស្ថានភាពរបស់ Hojlund ថា រូបគេអាចនឹងចូលលេងវិញបាន ក្នុងការប្រកួតនៅទឹកដី Anfield ចុងសប្ដាហ៍នេះ។

គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាកលោក Simon Kjær ឱ្យដឹងថា៖ “Rasmus Hojlund នឹងលេងក្នុងការប្រកួតនាថ្ងៃអាទិត្យទល់ Liverpool ហើយត្រូវតែធ្វើបានល្អក្នុងការប្រកួតនោះ។ នោះជាអ្វីដែលយើងរំពឹងទុក។ យើងមានការប្រាស្រ័យទាក់ទងជាមួយ Manchester United។ ខ្ញុំបាននិយាយជាមួយគ្រូបង្វឹក Manchester លោក Ten Hag ហើយ ហើយយើងរំពឹងថា វានឹងកើតឡើង”។

នេះជាដំណឹងល្អសម្រាប់គ្រូបង្វឹក Erik ten Hag និងសមាជិកដទៃទៀតរបស់ Man United សម្រាប់ការត្រលប់មកវិញរបស់កីឡាករ វ័យ២១ឆ្នាំ ដើម្បីបង្កើនក្ដីសង្ឃឹមសម្រាប់ពួកគេក្នុងការប្រកួតពានតែមួយគត់ដែលពួកគេអាចប្រជែងបាននារដូវកាលនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]