Saturday, June 21, 2025
[the_ad_group id="102"]

មេធំ Perez កំពុងសម្លឹងឃើញតារាឆ្នើម Man Utd ម្នាក់ ជាគោលដៅថ្មីសម្រាប់ R.Madrid

ប្រធានក្លិបយក្សអេស្ប៉ាញ Real Madrid លោក Florention Perez ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងមានបំណងចង់ទិញយកខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho ។

ជាការពិតណាស់ក្លិប Madrid នឹងត្រូវជួបគូប្រជែងរួមលីគរបស់ Man Utd គឺក្លិបមេឃខៀវ Man City នៅក្នុងការប្រកួតពានរង្វាន់ UCL វគ្គ ៨ ក្រុមចុងក្រោយ។ ហើយបើយោងតាមប្រភពពី The Hard Tackle​ បានអះអាងក្លិបនៅ La Liga គ្រោងនឹងប្រើការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុង Manchester នេះ ដើម្បីចរចាជាមួយ Gernacho តែម្តង។

គួរឲ្យដឹងផងដែរថា កីឡាករវ័យ ១៩ឆ្នាំរូបនេះ ហាក់កំពុងរីករាយជាមួយនឹងការចាប់ផ្តើមរដូវកាលថ្មីល្អបំផុតមួយ ដោយបង្ហាញខ្លួនសរុបាន ៣៨លើក រកបាន ៧គ្រាប់ និង assist ៤ លើកផងដែរ។

មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើក៏បានបញ្ជាក់ផងដែរថា លោក Perez កំពុងតាមដានលើស្ថានភាពខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Manchester City ផងដែរ ខណ:ចាប់តាំងពីបានមកដល់ទឹកដី Etihad នៅរដូវក្តៅឆ្នាំ២០២២ មក កីឡាករសញ្ជាតិន័រវេសរូបនេះ បានស្ថិតក្នុងចំណោមកីឡាករល្អបំផុត នៅក្នុងប្រទេសអង់គ្លេស៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]