Sunday, June 22, 2025
[the_ad_group id="102"]

មានរឿងអី! Kroos ថាក្រុម R.Madrid មិនត្រូវការ Mbappe នោះឡើយ

ខ្សែបម្រើចាស់វស្សា Toni Kroos បានបង្ហាញការជឿជាក់ថាក្រុម Real Madrid របស់ខ្លួនល្អគ្រប់គ្រាន់ហើយ ដូច្នេះពួកគេមិនចាំបាច់ត្រូវការវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប PSG កីឡាករ Kylian Mbappe ក៏បានដែរ។

ជាក់ស្តែង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Mbappe ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរមកកាន់ទឹកដី Bernabeu និងបានបរាជ័យជាច្រើនលើកច្រើនសារមកហើយនោះ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ វាត្រូវបានគេជឿជាក់ថា Mbappe បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយក្លិប Madrid បើទោះបីជាភាគីក្លិបទាំងពីរ ហាក់មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងនេះក៏ដោយ។

ដោយឡែក ក្នុងអំឡុងបទសម្ភាសមួយ នៅពេលត្រូវបានសួរអំពីការមកដល់នាពេលអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ Kroos ហាក់ដូចជាមិនបានចាប់អារម្មណ៍ ចំពោះការផ្ទេររបស់គេមកកាន់ក្លិ Madrid នោះឡើយ។

លើសពីនេះ Kroos ថែមទាំងបាននិយាយទៀតថា​៖ “ប្រសិនបើសូម្បីតែគាត់មិនដឹងថាអនាគតទៅជាបែបណាផង តើខ្ញុំអាចដឹងដោយរបៀបណាទៅ? ប៉ុន្តែអ្វីដែលសំខាន់គឺជ័យជម្នះ វាពិតជាល្អណាស់សម្រាប់ Madrid ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​មាន​ក្រុម​ល្អ​រួច​ស្រេចទៅហើយ“៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]