Sunday, June 22, 2025
[the_ad_group id="102"]

ក្លិបនៅ Premier League បោះឆ្នោតគាំទ្រការបន្តប្រើប្រព័ន្ធ VAR

រដូវកាល ២០២៣-២៤ ក្លិបមួយចំនួនបានតវ៉ា ស្តីពីការកាត់សេចក្តីខុសពីប្រព័ន្ធ VAR ប៉ុន្តែកំហុសឆ្គងហាក់បីមានតិចជាង ការកាត់សេចក្តីដែលត្រឹមត្រូវ។ ក្លិបដែលបានតវ៉ា ទាក់ទងនឹងការកាត់សេចក្តីខុសរបស់ប្រព័ន្ធ VAR ដែលផ្តល់ទៅកាន់អាជ្ញាកណ្តាលការប្រកួតរួមមាន Liverpool, Wolverhampton Wanderers នឹងក្លិបមួយចំនួនទៀត។

បើតាមរបាយការណ៍របស់ BBC ក្លិបចំនួន ១៩ ចំណោម ២០ក្លិប បានបោះឆ្នោតគាំទ្រឱ្យប្រព័ន្ធ VAR ដែលបានដាក់បញ្ចូលក្នុងការប្រកួតតាំងពីរដូវកាល ២០១៩-២០ បន្តប្រើប្រាស់សម្រាប់រដូវកាលជាបន្តបន្ទាប់។ មានតែក្លិប Wolverhampton Wanderers តែមួយប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំង។

«ខណៈពេល VAR បង្កើតការសម្រេចចិត្តបានត្រឹមត្រូវជាងមុន វាត្រូវបានយល់ព្រមថាការកែលម្អគួរតែត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍នៃការប្រកួត និងសម្រាប់អ្នកគាំទ្រ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Premier League។

ចំណុចសំខាន់ៗចំនួន ៦ ត្រូវបានកំណត់អំឡុងពេលកិច្ចពិភាក្សាជាមួយនឹងក្លិបទាំងអស់ ដោយក្នុងនោះរួមមាន ការរក្សាកម្រិតខ្ពស់ និងផ្តល់ភាពខ្លាំងសម្រាប់ VAR។ កាត់បន្ថយការពន្យាពេលការប្រកួត ជាចម្បងតាមរយៈការណែនាំនៃបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ Offside (SAOT)។ កែលម្អបទពិសោធន៍អ្នកគាំទ្រ តាមរយៈការកាត់បន្ថយការពន្យាពេល និងការប្រកាសក្នុងកីឡដ្ឋានពីអាជ្ញាកណ្តាល ដើម្បីពន្យល់ពីការផ្លាស់ប្តូរ ការសម្រេចចិត្តក្រោយ VAR។

ការហ្វឹកហ្វឺន VAR ឱ្យបានកាន់កែខ្លាំងថែមទៀត ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នាជាមួយនឹងការសង្គត់ធ្ងន់លើល្បឿន​ នៃការផ្តល់ព័ត៌មាន​ ខណៈដែលរក្សាភាពត្រឹមត្រូវ។ ត្រូវមានតម្លាភាព និងទំនាក់ទំនងកាន់តែជុំវិញប្រព័ន្ធ VAR ហើយចំណុចចុងក្រោយនោះគឺ ត្រូវមានយុទ្ធនាការនៃកិច្ចទំនាក់ទំនងប្រព័ន្ធ VAR ជាមួយនឹងក្រុមអ្នកគាំទ្រ និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជាក់កាន់តែច្បាស់ពីតួនាទីរបស់បច្ចេកវិទ្យាមួយនេះនៅក្នុងការប្រកួត។

បន្ទាប់ពីកិច្ចប្រជុំនោះទៀតសោត ​Premier League ថែមទាំងប្រកាសថានឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ Offside ផងដែរ នៅចុងឆ្នាំ ២០២៤ ដើម្បីជាការជួយពន្លឺនដល់ការសម្រេចចិត្តរបស់ប្រព័ន្ធ VAR ទៅកាន់មន្រ្តីអាជ្ញាកណ្តាលក្នុងទីលានប្រកួត តាមរយៈការចាប់ជំហរក្រៅល្បែង ពីប្រព័ន្ធបន្ទះឆីប ដែលដាក់នៅក្នុងគ្រាប់បាល់ដោយផ្ទាល់៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]