Thursday, March 13, 2025
[the_ad_group id="102"]

ទម្រង់លេងល្អរបស់អេស្ប៉ាញយកឈ្នះក្រូអាត 3-0

ជំនួបរវៀងអេស្ប៉ាញ ទល់នឹងក្រូអាស៊ី ត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុត ពីការប្រកួតវាយសម្រុកទៅវិញទៅមក នៃក្រុមទាំងសងខាង ក៏ដូចជាភាពតានតឹងនៃការស្វែងរកគ្រាប់បាល់។ ប៉ុន្តែនៅការប្រកួតវគ្គទីមួយ អ្វីៗខុសពីការគិត ដោយអេស្ប៉ាញ បង្កភាពភ្ញាក់ផ្អើល សម្រុកខ្លាំងលើក្រូអាស៊ី រហូតរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ដល់ទៅ ៣-០។

គ្រាប់ទីមួយខ្សែប្រយុទ្ធប្រធានក្រុម Alvaro Morata ស៊ុតគ្រាប់បាល់បើកឆាកមុននៅនាទី២៩ កើតចេញពីទម្រង់លេងបាល់ខ្លីមួយៗរបស់អេស្ប៉ាញ។ រយៈពេលត្រឹមតែ ៣នាទី ក្រោយពេលរកបានគ្រាប់ទី១ អេស្ប៉ាញបន្តសម្រុករហូតរកបានគ្រាប់បាល់ទី២ កើតចេញពីការស៊ុតរបស់កីឡាករ Fabian Ruiz នាទី៣២។

បន្ទាប់ពីអេស្ប៉ាញនាំមុខលទ្ធផល ២-០ លើក្រូអាស៊ី ក្រុមក្រូអាស៊ី បានប្រែក្លាយជាការលេងទម្រង់សម្រុកកាន់តែខ្លាំងឡើងវិញទៅលើអេស្ប៉ាញ ប៉ុន្តែយ៉ាងណាការសម្រុករបស់ក្រូអាស៊ីមិនមានប្រសិទ្ធិភាពឡើយ។ ឈានដល់នាទីចុងម៉ោងជិតបញ្ចប់ការប្រកួតទៅហើយ អេស្ប៉ាញចំណេញគ្រាប់បាល់ FreeKick លើប្រអប់ទីរបស់ក្រុមក្រូអាស៊ី ខ្សែការពារ Dani Carvajal ឆ្មក់បានឱកាសស៊ុតគ្រាប់ទី៣ នៅនាទី៤៥+៣។

ការប្រកួតក្នុងវគ្គទី២ ទាំងអេស្ប៉ាញ និងក្រូអាស៊ី បន្តការវាយសម្រុកគ្នាខ្លាំង ខណៈក្រុមរហស្សនាមគោក្រហមអេស្ប៉ាញ ចង់បានគ្រាប់បាល់បន្ថែម ចំណែកក្រូអាស៊ី ចង់បានគ្រាប់បាល់តាមពីក្រោយ។ ប៉ុន្តែទោះការវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងយ៉ាងណាក្តី ក៏គ្រាប់បាល់មិនមានការប្រជែងប្រួលអ្វីទាល់សោះ។ 

ឈ្នះការប្រកួតសម្រាប់អេស្ប៉ាញ ជាមួយលទ្ធផល ៣-០ អេស្ប៉ាញឡើងឈរនៅចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន ខណៈដែលក្រុមក្រូអាស៊ី ឈរនៅចាតតារាង។ ការប្រកួតបន្ទាប់របស់អេស្ប៉ាញ នឹងត្រូវជួបតទល់នឹងក្រុមអ៊ីតាលី នៅថ្ងៃទី២១ ខែមិថុនា ចំណែកក្រូអាស៊ី បន្តទៅប៉ះអាល់បានី នៅថ្ងៃទី១៩ ខែមិថុនា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]