Wednesday, August 27, 2025
[the_ad_group id="102"]

លោក Ten Hag មិនរីករាយ ទោះបីMan Utd ដណ្តើមបាន ៣ពិន្ទុ បើកឆាកដំបូង

ក្តីរំពឹងខ្ពស់របស់អ្នកគាំទ្រ ក្នុងកីឡដ្ឋាន Old Trafford ហាក់បីជាថមថយបន្តិចទៅវិញ ក្រោយពីពួកគេបានទស្សនាការប្រកួតដំបូង ដោយឃើញប្រព័ន្ធលេងក្រុមរហស្សនាមបិសាចក្រហម ធ្វើមិនសូវបានល្អក្នុងការបង្កើតឱកាសស្វែងរកគ្រាប់បាល់។ 

ជ័យជម្នះរបស់ Man Utd កើតឡើងនៅចុងម៉ោងទៅហើយ ពោលគឺនៅនាទី៨៧ ដែលជាការស៊ុតពីសំណាក់កីឡាករ Joshua Zerkzee ដែលទើបបង្ហាញខ្លួនដំបូងសម្រាប់ក្រុម។

ទោះជាដណ្តើមបាន ៣ពិន្ទុដំបូងនេះ តែមិនទាន់ធ្វើឱ្យអ្នកចាត់ការក្រុមសញ្ជាតិហូឡង់ លោក Ten Hag ពេញចិត្តឡើយ ព្រោះតែការបង្កើតឱកាសនៅមានចំណុចខ្វះខាត ។

«ខ្ញុំគិតថាផ្នែកមួយដែលយើងត្រូវកែតម្រូវឡើងវិញនោះ គឺរបៀបបញ្ចប់ទីនៅក្នុងប្រអប់គ្រោះថ្នាក់ ហើយយើងបានមើលឃើញពីរឿងនេះ នៅក្នុងការប្រកួតមិត្តភាពសប្តាហ៍មុនចាញ់ក្រុម Manchester City។ យើងបង្កើតបានឱកាសច្រើនគួរសម ហើយយើងមិនអាចរង់ចាំទាល់តែជិតចប់ការប្រកួត ដើម្បីយកឈ្នះនោះទេ យើងត្រូវតែមានសមត្ថភាព និងជាក្រុមដែលអាចផ្តួលរាល់ក្រុមដទៃ។»។ លោក Ten Hag បាននិយាយបែបនេះក្នុងសន្និសីទកាសែត។

បុរសវ័យ ៥៤ឆ្នាំ ក៏បានដាស់តឿនកូនក្រុមឱ្យបញ្ចេញទម្រង់លេង អស់ពីសមត្ថភាព ចំពោះការប្រកួតនៅដើមរដូវកាល ព្រោះតែក្រុមកំពុងមានកីឡាករគុណភាពគ្រប់គ្រាន់ក្នុងការស៊ុតរកគ្រាប់បាល់ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]