Sunday, June 22, 2025
[the_ad_group id="102"]

ការផ្ទេរកីឡាមានតម្លៃថ្លៃទាំង១០ ប្រចាំរដូវកាល ២០២៤​-២៥

ការដោះដូរកីឡានៅដើមរដូវកាលនេះហើយ ដែលបង្ហាញពីតម្រូវការចាំបាច់ ក៏ដូចជា​កម្លាំង​បន្ថែម ដើម្បីបំពេញបង្គ្រប់ចំណុចខ្វះខាតរបស់ក្លិបទាំង​នោះ។ ការចំណាយប្រាក់ លើការផ្ទេរកីឡាបាល់ទាត់ ក៏មានទំហំខុសៗគ្នា អាស្រ័យលើសមត្ថភាពកីឡាករ និង​កម្រិតការប្រកួត​តាមតំបន់។ 

​ថ្ងៃទី៣០ ខែសីហា ជាកាលបរិច្ឆេទបិទបញ្ចប់​ទីផ្សារដោះដូរកីឡាកររដូវក្តៅ ​សម្រាប់​លីគ​បាល់​ទាត់មួយចំនួន ខណៈក្លិបមួយចំនួនទៀត ក៏កំពុង​សម្លឹងរកការនាំចូលកីឡាករ​ និង ដោះ​ដូរកីឡាករចេញ មុនពេលទីផ្សារបិទបញ្ចប់។  

ការផ្ទេរកីឡាករធំបំផុត បានទៅ​ក្លិប Real Madrid ដែលបាននាំយកតារាបាល់​ទាត់​ឆ្នើម​បារាំង Kylian Mbappe ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន​។ ការនាំ Mbappe មកចូលរួម​ជា​មួយ ​ក្លិប Real Madridនេះ ត្រូវបានចាត់​ទុកជាការផ្ទេរធំបំផុត ប្រចាំឆ្នាំ២០២៤។ 

​ខាងក្រោមនេះ គឺជាការផ្ទេរកីឡាករដែលមានតម្លៃថ្លៃបំផុតទាំង១០ ប្រចាំឆ្នាំ២០២៤៖

១. Julian Alvarez ផ្លាស់ទៅក្លិប Atletico de Madrid តម្លៃ ៧៥លានអឺរ៉ូ (៨២,៧លានដុល្លារ)

២. Dominic Solanke ផ្លាស់ទៅក្លិប ​Tottenham Hotspur តម្លៃ ៦៤,៣លានអឺរ៉ូ (៧៥,៣៦លានដុល្លារ)

៣. Leny Yoro ផ្លាស់ទៅក្លិប Manchester United តម្លៃ ៦២លានអឺរ៉ូ (៦២លានដុល្លារ)

៤. Pedro Neto ផ្លាស់ទៅក្លិប Chelsea តម្លៃ ៦០លានអឺរ៉ូ (៦៦,២០លានដុល្លារ)

៥. Moussa Diaby ផ្លាស់ទៅក្លិប Al Ittihad តម្លៃ ៦០លានអឺរ៉ូ (៦៦,២០លានដុល្លារ)

៧. Joao Neves ផ្លាស់ទៅក្លិប Paris Saint Germain តម្លៃ ៥៩,៩២លានអឺរ៉ូ (៦៦,១២លានដុល្លារ)

៨. Amadou Onana ផ្លាស់ទៅកាន់ Aston Villa តម្លៃ ៥៩,៣៥លានអឺរ៉ូ (៦៥,៥លានដុល្លារ)

៩. Dani Olmo ផ្លាស់ទៅកាន់ Barcelona តម្លៃ ៥៥លានអឺរ៉ូ (៦០,១លានដុល្លារ)

១០. Michael Olise ផ្លាស់ទៅកាន់ Bayern Munich តម្លៃ ៥៣លានអឺរ៉ូ (៥៨,៤៨លានដុល្លារ)៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]