Sunday, June 22, 2025
[the_ad_group id="102"]

លោក Carlo Ancelotti រ៉ាប់រងកំហុស ចំពោះទម្រង់លេងមិនល្អរបស់ Real Madrid ដើមរដូវកាល

ជំនួបស្មើលទ្ធផល ១-១ រវាងក្រុម Real Madrid ទល់នឹងក្រុម Las Palmas ត្រូវជាការប្រកួតសប្តាហ៍ទី៣ បានធ្វើឱ្យក្រុមការពារតំណែងជើងឯក ជួបភាពរអាក់រអួលក្នុងការស្វែងរកពិន្ទុ ដើម្បីប្រជែងពានរង្វាន់ក្នុងរដូវកាលថ្មី។ ឆ្លងកាត់ ៣ប្រកួត ក្រុមរហស្សនាមអធិរាជស ទើបតែយកឈ្នះការប្រកួតបានចំនួន ១លើកប៉ុណ្ណោះ ខណៈមានការប្រកួតស្មើ ២លើកជាប់គ្នា។

ចំពោះទម្រង់លេងរបស់ក្រុមវិញ លោក Ancelotti ធ្លាប់បានរំពឹងថាកូនក្រុមនឹងមានកម្រិតទម្រង់លេងល្អរួមគ្នាមួយសម្រាប់ការប្រជែង ប៉ុន្តែបែរជាធ្វើមិនបានល្អទៅវិញ។ អ្នកចាត់សញ្ជាតិអ៊ីតាលី បានស្តីបន្ទោសខ្លួនលោក ថាមិនបានបំពេញការងារខ្លាំងក្លា និងបានល្អ ចំពោះបញ្ហាកំពុងកើតមានលើប្រព័ន្ធលេងរបស់ក្រុម។

អ្នកចាត់ការសញ្ជាតិអ៊ីតាលី បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតដូច្នេះ៖«វាបង្ហាញច្បាស់ណាស់ថាយើងកំពុងជួបបញ្ហាជាប់គាំងក្នុងការស្វែងវិធីសាស្ត្រប្រព័ន្ធឱ្យល្អដូចរដូវកាលមុន។ ប៉ុន្តែយើងមិនចង់ប្រើលេសអ្វីមកនិយាយឡើយ កាលវិភាគការប្រកួតមានភាពមមារញឹកខ្លាំង ហើយយើងត្រូវការសម្រាកឱ្យបានកាន់តែលឿន និងបានល្អ ព្រោះយើងនឹងមានការប្រកួតនៅ ៣ថ្ងៃបន្ទាប់។ ពិតណាស់ខ្ញុំត្រូវការយុទ្ធសាស្រ្តមួយដ៏ច្បាស់លាស់ ដើម្បីអាចផ្តល់កីឡាបានយល់ដឹងពីអ្វីដែលខ្ញុំចង់បាន តែរឿងនេះបានទាមទារពេលវេលាពីយើងលើលពីអ្វីដែលបានគ្រោងទុក។»។

ក្រោយពេល Real Madrid រកបានជ័យជម្នះត្រឹមតែ ១ប្រកួត ក្នុងចំណោម ៣ប្រកួត ចាប់ផ្តើមរដូវកាលថ្មី ក្រុមការពារតំណែងជើងឯក La Liga និង Champions League មួយនេះ បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង ដោយមាន ៥ពិន្ទុ ក្នុងដៃ។ 

ការជួបបញ្ហាប្រព័ន្ធទម្រង់លេងនៅដើមរដូវកាលដូច្នេះ បានធ្វើឱ្យក្រុម Real Madrid ឈរពីក្រោមក្រុមគូប្រជែងរបស់ខ្លួន Barcelona ដល់ទៅចំនួន ៤ពិន្ទុ ព្រោះតែពួកគេបានយកឈ្នះការប្រកួត ៣លើកជាប់ៗគ្នា នៅដើមរដូវកាលថ្មីនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]