ការចរចាបានឈានដល់កិច្ចព្រមព្រៀងរវាងតោខៀវ Chelsea និង បិសាចក្រហមក្នុងការខ្ចីជើងមកកាន់ទឹកដី Stamford Bridge ក្នុងកិច្ចព្រមព្រៀងនេះ Chelsea ភ្ជាប់ជាមួយលក្ខខណ្ឌអាចមានសិទ្ធទិញដាច់ផងដែរ។ ក្រោយពីក្លឹបបានព្រមព្រៀងនៅពេលនេះគឺគេរង់ចាំតែសាមីខ្លួន Sancho ឆ្លើយថា Yes ប៉ុណ្ណោះការផ្ទេរនឹងកើតឡើង។ យ៉ាងណាគេដឹងថា Sancho បានស្វះស្វែងរកផ្លូវដើម្បីដើរចេញពី បិសាចក្រហមជាយូរមកហើយ ព្រោះតែគេគ្មានឱកាសបានលេងក្រោមការដឹកនាំរបស់ Erik Ten Hag ។
ងាកមកកាន់ Sterling វិញក៏មិនខុសអីពី Sancho ដែរ ពោលគឺគេមិនបានលេងទេក្រោមការដឹកនាំរបស់ E. Maresca ដោយគេមើលឃើញថា ៣ប្រកួតចាប់ផ្ដើមរបស់តោខៀវ គ្មានឈ្មោះ Sterling សូម្បីតែនៅបម្រុង។ ដូច្នេះគេត្រូវតែរកច្រកចេញដើម្បីបានលេង ដើម្បីជាស្ពានអាចមានឱកាសជាប់ជម្រើសជាតិអង់គ្លេសឡើងវិញ។ ពេលនេះ Arsenal ក៏បានព្រមព្រៀងក្នុងលក្ខខណ្ឌខ្ចីជើងអតីតខ្សែប្រយុទ្ធរូបនេះរួចរាល់អស់ហើយ មិនថាគ្រូបង្វឹកលោក Mikel Arteta និងកីឡាករផ្ទាល់គឺបានព្រមព្រៀងគ្នាអស់ស្ទើរតែ១០០%ទៅហើយ ពោលគឺរង់ចាំតែពេលវេលាប្រកាសផ្លូវការប៉ុណ្ណោះ៕