Wednesday, June 18, 2025
[the_ad_group id="102"]

Rodrygo ខក​ចិត្ត​ក្រោយ​មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​រាយ​នាម​អាច​ឈ្នះ​ Ballon D’or

ខ្សែប្រយុទ្ធ​ Rodrygo ស្រងាក​ចិត្ត​ក្រោយ​មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​រាយ​នាម​បេក្ខជន​ ដែល​អាច​ឈ្នះ​ពាន​ Ballon D’or នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​។

បញ្ជីរាយ​នាម​បេក្ខជន​ ដែល​អាច​ឈ្នះ​ពាន​ Ballon D’or ឆ្នាំ​២០២៤ ត្រូវ​បាន​បញ្ចេញ​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​កីឡាករ​ឆ្នើម​ៗ​របស់​ Real Madrid សុទ្ធ​តែ​មាន​មុខ​នៅ​ក្នុង​បញ្ជី​មួយ​នេះ​ដូច​ជា​ Vinicius Jr, Jude Bellingham, Dani Carvjal, Toni Kroos, Antoino Rudiger និង​ Fede Valverde។

ដោយ​ឡែក​តែ​ Rodrygo មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​មួយ​នេះ​ក៏​បាន​ធ្វើ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​ដោយ​បង្ហាញ​ពី​ភាព​ស្រងាក​ចិត្ត​។

គេ​បាន​បង្ហោះ​អម​នឹង​រូប​ភាព​ ដែល​ជួយ​ឲ្យ​ Real Madrid ឈ្នះ​ពាន​ La Liga និង​ Champions League កាល​ពី​រដូវកាល​មុន​ ដោយ​ដាក់​ទឹក​មុខ​សើច​។ Rodrygo ជា​ កីឡាករ​មួយ​ដ៏​សំខាន់​ចំពោះ​ Real Madrid ដោយ​កាល​ពី​រដូវកាល​មុន​ ចូល​លេង​បាន​ ៥១ប្រកួត​ និង​ស៊ុត​ចូល​ ១៧គ្រាប់​៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]