Wednesday, June 18, 2025
[the_ad_group id="102"]

ក្លិបទាំង១២ ដែលUEFA ប្រកាសមានកៅអីលេងពាន FIFA Club World Cup 2025

សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ជ្រើសរើសបាន ១២ក្លិបមកហើយ ក្នុងការលេងវគ្គចែកពូលពានអន្តរទ្វីប FIFA Club World Cup នៅឆ្នាំ២០២៥ ខាងមុខ ដ្បិតក្រុមសរុបកើនដល់ ៣២ក្រុមឯណោះ។ នេះបើយោងតាមការចេញផ្សាយនៅលើ Channel Telegram របស់ UEFA នៅថ្ងៃនេះ។

ទាំង ១២ក្លិបនៅអឺរ៉ុប ស្មើនឹង ៥ប្រទេសដែលទទួលបានកៅអីស្វ័យប្រវត្តិនោះដែររួមមាន Real Madrid និង Atletico Madrid របស់អេស្ប៉ាញ, Juventus និង Inter Milan របស់អ៊ីតាលី, Chelsea និង Manchester City របស់អង់គ្លេស, Bayern Munich, RB Liepzig និង Borussia Dortmund របស់អាល្លឺម៉ង់, Paris Saint Germain របស់បារាំង រួមទាំង Benfica និង Sporting Lisbon របស់ប្រទេសព័រទុយហ្គាល់ផងដែរ។

គួររំលឹកផងថា កម្មវិធី Club World Cup ដែលស្ថិតក្រោមការរៀបចំដោយ FIFA លែងមានដូចរៀងរាល់ឆ្នាំទៀតហើយ គិតចាប់តាំងពីឆ្នាំ២០២៣ ដែល Manchester City ឈ្នះពានចុងក្រោយគេ ដោយលើកមកលេង ៤ឆ្នាំម្តងវិញ ដូចព្រឹត្តិការណ៍ FIFA World Cup ដែរ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]