Sunday, June 22, 2025
[the_ad_group id="102"]

ប្រធាន UEFA ចេញមុខមកស្រាយបញ្ជាក់ អំពីគុណសម្បត្តិរបស់ Rodri និង Vinicius ថាតើនរណាស័ក្តិសមជាង?

លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បច្ចុប្បន្ន បានចេញមកស្រាយចម្ងល់អំពីរឿងចម្រូងចម្រាសរវាងម្ចាស់ពាន Ballon d’Or ប្រចាំឆ្នាំ២០២៤ ដែលត្រូវបានប្រគល់ជូន Rodri តាមរយៈការបោះឆ្នោត ដ្បិតមុនការប្រកាសមកដល់ Vinicius ត្រូវបានគេគិតថា ជាអ្នកឈ្នះនោះ។

ពី Channel Telegram របស់ JF បានដកស្រង់សំដីលោក Ceferin មកចេញផ្សាយថា «ពួកគេគួរតែក្រឡេកទៅមើលពីគុណសម្បតិ្តរបស់ Vinicius Jr ឡើងវិញនារដូវកាលមុន ថាបានធ្វើអ្វីខ្លះជាមួយអាជ្ញាកណ្តាល មិត្តរួមក្រុម និងអ្នកគាំទ្រឯទៀត គ្រប់ការប្រកួតរបស់គេ»

លោកថា «Rodri ដែលគ្រប់គ្រងនៅតំបន់បម្រើ ពោលគឺលេងមិនចាញ់ឡើយ ក្នុងចំណោម ៧២ប្រកួតដែលមានវត្តមានគេ និងបង្កើតឱកាស ដើម្បីរកគ្រាប់បាល់បានច្រើនជាង Vinicius ដែលស៊ុតបាន ១២គ្រាប់។ បន្ថែមលើនេះ កីឡាករវ័យ ២៨ឆ្នាំ បានរួមចំណែកជួយអេស្ប៉ាញឈ្នះជើងឯក Euros និងត្រូវបានបោះឆ្នោតជាប់ ជាកីឡាករឆ្នើមប្រយុទ្ធយុទ្ធនាការដែរ ក្រោយពេលឈ្នះពាន Premier League ជាមួយ Man City»

ជាចុងក្រោយ បុរសសញ្ជាតិស្លូវេនី វ័យ ៥៧ឆ្នាំ Ceferin បានជឿជាក់ថា ប្រសិនបើ Rodri លេងឱ្យក្រុមរបស់លោក Florentino Perez គាត់នឹងអាចស្នើសុំពាន Ballon d’Or ភ្លាមៗ ក៏ប៉ុន្តែធាតុពិត វាមិនអីចឹងទេ ពីព្រោះបាល់ទាត់ ពោរពេញទៅដោយការគោរព និងក្រមសីលធម៌ លើសពីអ្វីផ្សេងទៀត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]