Wednesday, August 27, 2025
[the_ad_group id="102"]

អតីតកីឡាករក្លិប Man City ជាប់ឆ្នោតប្រធានាធិបតីហ្ស៊កហ្ស៊ី ខណៈអ្នកគាំទ្របង្ហាញកាតក្រហម និងលេងបាល់ទាត់នៅក្រៅរដ្ឋសភា

លោក Mikheil Kavelashvili ត្រូវបានបោះឆ្នោតជាប្រធានាធិបតីនៃប្រទេសហ្ស៊កហ្ស៊ី ដោយសភាគ្រាដែលក្រុមប្រឆាំងនៅក្រៅវិមានរដ្ឋសភា នាំគ្នាបង្ហាញកាតក្រហម និងលេងបាល់ទាត់ធ្វើព្រងើយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា ការសម្រេចតែងតាំងនេះត្រូវបានធ្វើឡើងដោយសភាប្រទេសហ្ស៊កហ្ស៊ីផ្ទាល់តែម្តង បន្ទាប់ពីប្រទេសស្ថិតនៅទ្វីបអឺរ៉ុបមួយនេះផ្ទុះបាតុកម្មពេញផ្ទៃប្រទេស និងទីក្រុងមួយចំនួន មានរយៈពេល ១៧ថ្ងៃមកនេះ។

បុរសវ័យ ៥៣ឆ្នាំ ដែលធ្លាប់លេងឱ្យក្លិបអង់គ្លេស Manchester City ២រដូវកាល កាលនៅជាកីឡាករ ជាអតីតសមាជិកមកពីគណបក្ស Dream Party និងជាបេក្ខជនតែ ១រូបគត់ ដែលពិតជាស័ក្តិសមសម្រាប់តំណែងនេះ។

លោក Kavelashvili ទទួលបានសំឡេងគាំទ្រ ២២៤លើ២២៥ នៃការបោះឆ្នោតនាថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ។

មុនការបោះឆ្នោតមកនាព្រឹកថ្ងៃសៅរ៍នេះ ក្រុមប្រឆាំងប្រមូលផ្តុំគ្នានៅរដ្ឋសភា ដើម្បីតវ៉ា ក៏ដូចជាបង្ហាញកាតក្រហម និងនាំគ្នាលេងបាល់ទាត់ ដែលបង្ខំឱ្យប៉ូលីសបាញ់ទឹកត្រជាក់ ដើម្បីបំបែកហ្វូងបាតុករនោះដែរ ស្របពេលប្រធានាធិបតីចាស់ Salome Zourabichvili បានថ្កោលទោសចំពោះការបោះឆ្នោតនេះ និងចាត់ទុកថាជាជួញដូរ ហើយលោកស្រីនៅតាំងខ្លួនថា នាងនៅតែកាន់អំណាចស្របច្បាប់មួយនេះដដែល៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]