Sunday, June 22, 2025
[the_ad_group id="102"]

កាតា កំពុងក្លាយជាគោលដៅចម្បងរបស់ Van de Beek ចំពេលអនាគតនៅ Man Utd មិនច្បាស់លាស់

ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា អាចនឹងផ្ទេរទៅកាន់ក្លិបនៅកាតា មុនពេលទីផ្សារដោះដូរនៅក្នុងប្រទេសនេះ នឹងត្រូវបិទទ្វារ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

ជាក់ស្តែង កីឡាករសញ្ជាតិហូឡង់ ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ ស្របពេលក្លិបអេស្ប៉ាញ Real Sociedad ក៏ត្រូវបានគេរាយការណ៍ថាបានទាក់ទងមកកាន់កីឡាកររូបនេះ ផងដែរ ។

យ៉ាងណាក៏ដោយទីផ្សារនៅអឺរ៉ុប បានបិទទ្វារទៅហើយ ​ខណ:ឥឡូវនេះ បើតាមប្រភពពី 90min បានរាយការណ៍ថា ប្រទេសកាតា កំពុងក្លាយជាគោលដៅចម្បងមួយ ដោយក្លិបនៅក្នុងប្រទេសកំពូងតាមដានស្ថានភាពរបស់ Van de Beek យ៉ាងដិតដល់បំផុត។

ជម្រាបជូនផងដែរថា ក្លិប Man United ត្រូវបានគេរាយការណ៍ផងដែរថា មានឆន្ទៈក្នុងការលក់ Van de Beek ចេញផងដែរ មិនថានៅក្នុងលក្ខខណ្ឌខ្ចីជើង ឬមួយត្រូវលក់ចេញក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ក៏ដោយ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]