ក្លិប West Ham United មានការបើកចំហរ ក្នុងការនាំយក Jesse Lingard ត្រលប់មកវិញ បន្ទាប់ពីពួកគេប្រកាសឈ្មោះកីឡាករតែ២៤រូប សម្រាប់ការប្រកួតពាន Premier League រដូវកាលនេះ។
ក្លិបញញួរធំ បានទុកកន្លែងមួយនៅក្នុងបញ្ជីកីឡាករ២៥រូប ខណៈមានការរាយការណ៍ថា Lingard បច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយក្លិបដែលមានមូលដ្ឋាននៅភាគខាងកើតនៃទីក្រុងឡុងដ៍។
នៅក្នុងសប្ដាហ៍នេះ អ្នកចាត់ការរបស់ West Ham លោក David Moyes បានថ្លែងប្រាប់ talkSPORT អំពីលទ្ធភាពនៃការត្រលប់មកវិញរបស់ Lingard ហើយលោកមានការពេញចិត្តចំពោះការបង្ហាញសមត្ថភាពរបស់គេ។
ថ្លែងប្រាប់ takSPORT Breakfast អ្នកចាត់ការជនជាតិស្កុតឡែននិយាយថា៖ “Jesse បានហ្វឹកហាត់ជាមួយយើងអស់រយៈពេល៣សប្ដាហ៍ ហើយគេមានភាពល្អប្រសើរឡើងតាំងពីពេលដំបូងដែលគេចូលមក”៕