ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា អាចនឹងផ្ទេរទៅកាន់ក្លិបនៅកាតា មុនពេលទីផ្សារដោះដូរនៅក្នុងប្រទេសនេះ នឹងត្រូវបិទទ្វារ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។
ជាក់ស្តែង កីឡាករសញ្ជាតិហូឡង់ ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ ស្របពេលក្លិបអេស្ប៉ាញ Real Sociedad ក៏ត្រូវបានគេរាយការណ៍ថាបានទាក់ទងមកកាន់កីឡាកររូបនេះ ផងដែរ ។
យ៉ាងណាក៏ដោយទីផ្សារនៅអឺរ៉ុប បានបិទទ្វារទៅហើយ ខណ:ឥឡូវនេះ បើតាមប្រភពពី 90min បានរាយការណ៍ថា ប្រទេសកាតា កំពុងក្លាយជាគោលដៅចម្បងមួយ ដោយក្លិបនៅក្នុងប្រទេសកំពូងតាមដានស្ថានភាពរបស់ Van de Beek យ៉ាងដិតដល់បំផុត។
ជម្រាបជូនផងដែរថា ក្លិប Man United ត្រូវបានគេរាយការណ៍ផងដែរថា មានឆន្ទៈក្នុងការលក់ Van de Beek ចេញផងដែរ មិនថានៅក្នុងលក្ខខណ្ឌខ្ចីជើង ឬមួយត្រូវលក់ចេញក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ក៏ដោយ ៕