Sunday, June 22, 2025
[the_ad_group id="102"]

Man Utd នឹងបើកផ្លូវឱ្យតារាឆ្នើមខ្លួនម្នាក់ ដើរចេញពេលទីផ្សារបើកឡើងវិញ នៅខែមករា

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា នឹងពិចារណាបើកផ្លូវឱ្យខ្សែបម្រើ Scott McTominay ចាកចេញ ក្នុង​ខែ​មករា​ខាងមុខនេះ ស្របពេលBayern Munich និង Newcastle United សុទ្ធសឹងតែចាប់​អារម្មណ៍។

ជាក់ស្តែង បើយោងតាម Fichajes បានអះអាងថា ក្លិប United ចង់លក់ McTominay នៅអំឡុងទីផ្សាររដូវក្តៅនេះ តែទោះបីជាយ៉ាងណាក៏ដោយ គ្មានក្លិបណាមួយ អាចផ្តល់ជូនសំណើស័ក្តិសមសម្រាប់ខ្សែបម្រើសញ្ជាតិស្កុតឡេននោះទេ។

គួរឱ្យដឹងថា Newcastle ត្រូវ​បានចាត់ទុកជាក្លិប ដែលបង្ហាញចំណាប់អារម្មណ៍ខ្លាំង លើ McTominay នៅពេលដែលគ្រូបង្វឹកលោក Eddie Howe កំពុងសម្លឹង​រកមើល​ការ​ពង្រឹង​តំបន់​បម្រើ​របស់​គាត់បន្ថែមទៀត ជាពិសេសក្នុងការលេងនៅពាន UEFA Champions League។

ទន្ទឹមនឹងនេះ លោក Thomas Tuchel ក៏ត្រូវបានគេដឹងថាជាអ្នកគាំទ្រពេញទំហឹងមួយរបស់កីឡាកររូបនេះ ផងដែរ ដោយគ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​ បានចាប់អារម្មណ៍ជាមួយនឹងការបង្ហាញ​ខ្លួន​ថ្មីៗ​របស់ McTominay សម្រាប់ជម្រើសជាតិ​ស្កុតឡែន​ កាលពីពេលថ្មីៗនេះ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]