ខ្សែបម្រើន័រវេស Martin Odegaard បានព្រមព្រៀងទទួលយកកុងត្រាថ្មីពីក្លឹបកាំភ្លើងធំ Arsenal នេះមានសុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២៨ ឯណោះ។ វាជាការជឿជាក់ទុកមុនហើយ តាំងការបង្ហាញខ្លួនល្អជាប់គ្នាប៉ុន្មានប្រកួត រួមទាំងការឈ្នះ MOTM ចុងក្រោយនៅពាន Champions League។
កីឡាករដែលក្លឹប Arsenal ធ្លាប់ខ្ចីជើងចេញពី Real Madrid មុនប្រកាសទិញផ្តាច់ មកទល់សព្វថ្ងៃគេទទួលបានឱកាសជាប់លាប់នៅជម្រើសដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Mike Arteta ហើយក៏ក្លាយជាប្រធានក្រុមដ៏ពេញលក្ខណៈមួយផងដែរ ដ្បិតបើស្ថិតនៅអាយុ ទើប ២៤ ឆ្នាំ។
ជុំវិញការស៊ីញ៉េតកុងត្រាថ្មីសារនេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Arteta និយាយ៖ “Marin គេបានចុះហត្ថលេខាកុងត្រារយៈពេលយូរ ដែលជាដំណឹងល្អសម្រាប់អ្នករាល់គ្នាមានទំនាក់ទំនងនឹង Arsenal គេជាប្រធានក្រុមរបស់យើង ជាបុគ្គលដ៏គួរឲ្យគោរពមួយនៅក្លឹប”។
ស្របពេលប្រធានចាត់ការផ្នែកកីឡារបស់ក្លឹប និយាយ៖ “ការដែលយល់ព្រម និងបំពេញកុងត្រាថ្មីសារនេះ វាជាដំណឹងដ៏ល្អមួយ នេះគេទើបអាយុ ២៤ ឆ្នាំ នៅមានសមិទ្ធផលសេសសល់ច្រើនទៀតអាចសម្រេច គោលដៅរបស់យើងគឺរក្សាកីឡាករដ៏ល្អ យើងរីករាយនឹងពេលវេលានេះ”៕