Sunday, June 22, 2025
[the_ad_group id="102"]

គិត​អី​ចេះ​ខុស Martin Odegaard បាន​កាដូ​កុងត្រា​ថ្មី​មែន​ពី​ក្លឹប Arsenal

ខ្សែ​បម្រើ​ន័រវេស Martin Odegaard បាន​ព្រមព្រៀង​ទទួល​យក​កុងត្រា​ថ្មី​ពី​ក្លឹប​កាំភ្លើង​ធំ Arsenal នេះ​មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ឯ​ណោះ។ វា​ជា​ការ​ជឿជាក់​ទុក​មុន​ហើយ តាំង​ការ​បង្ហាញ​ខ្លួន​ល្អ​ជាប់​គ្នា​ប៉ុន្មាន​ប្រកួត រួម​ទាំង​ការ​ឈ្នះ MOTM ចុងក្រោយ​នៅ​ពាន Champions League។

កីឡាករ​ដែល​ក្លឹប Arsenal ធ្លាប់​ខ្ចី​ជើង​ចេញ​ពី Real Madrid មុន​ប្រកាស​ទិញ​ផ្តាច់ មក​ទល់​សព្វថ្ងៃ​គេ​ទទួល​បាន​ឱកាស​ជាប់លាប់​នៅ​ជម្រើស​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​លោក Mike Arteta ហើយ​ក៏​ក្លាយ​ជា​ប្រធាន​ក្រុម​ដ៏​ពេញ​លក្ខណៈ​មួយ​ផង​ដែរ ដ្បិត​បើ​ស្ថិត​នៅ​អាយុ ​ទើប ២៤ ឆ្នាំ។

ជុំវិញ​ការ​ស៊ីញ៉េ​ត​កុងត្រា​ថ្មី​សារ​នេះ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ Arteta និយាយ៖ “Marin គេ​បាន​ចុះ​ហត្ថលេខា​កុងត្រា​រយៈ​ពេល​យូរ ដែល​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​រាល់​គ្នា​មាន​ទំនាក់ទំនង​នឹង Arsenal គេ​ជា​ប្រធាន​ក្រុម​របស់​យើង ជា​បុគ្គល​ដ៏​គួរ​ឲ្យ​គោរព​មួយ​នៅ​ក្លឹប”។

ស្រប​ពេល​ប្រធាន​ចាត់ការ​ផ្នែក​កីឡា​របស់​ក្លឹប និយាយ៖ “ការ​ដែល​យល់​ព្រម និង​បំពេញ​កុងត្រា​ថ្មី​សារ​នេះ វា​ជា​ដំណឹង​ដ៏​ល្អ​មួយ នេះ​គេ​ទើប​អាយុ ២៤ ឆ្នាំ នៅ​មាន​សមិទ្ធផល​សេសសល់​ច្រើន​ទៀត​អាច​សម្រេច គោលដៅ​របស់​យើង​គឺ​រក្សា​កីឡាករ​ដ៏​ល្អ យើង​រីករាយ​នឹង​ពេលវេលា​នេះ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]