Friday, June 20, 2025
[the_ad_group id="102"]

Aymeric Laporte ទៅ​ចូលរួម​នៅ Al Nassr ជា​ផ្លូវការ​ហើយ

​ទី​បំផុត​សមាជិក​របស់​ក្លឹប​សំពៅ​មាស Manchester City បាន​ជ្រើស​យក​ការ​ចែក​ផ្លូវ រួច​ផ្ទេរ​ទៅ​ទ្រនំ​ថ្មី Al-Nassr ជា​ផ្លូវការ​ហើយ ក្នុង​តម្លៃ​ខ្លួន ២៣ លាន​ផោន ឬ ២៩ លាន​ដុល្លារ នេះ​ទើប​ប្រកាស​វត្តមាន​មក​ដល់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ​ខាង​លើ ហាក់​ដាក់​ខ្លួន​ច្បាស់​គេ​មិន​អាច​ប្រជែង​ឈ្នះ​តំណែង​ខ្សែ​ការពារ​ថ្មី City ទើប​យក​ចូល​គឺ Josko Gvardiol ហើយ​ទាន់​មាន​ឱកាស​មក​កើប​លុយ​ធំ​នៅ​អារ៉ាប៊ីសាអូឌីត​ផង ម្ល៉េះ​សម្រេច​ស្រវា​យក​ឥត​ស្ទាក់ស្ទើរ​ចិត្ត​ឡើយ។ កន្លង​ទៅ​ក៏​ទើប​តែ​មាន​សមាជិក City មួយ​រូប​ផ្ទេរ​ទៅ​ SPL ផង​ដែរ គឺ Riyad Mahrez ទៅ​ Al-Ahli។

កីឡាករ​បង្ហាញ​ខ្លួន ១៨០ ប្រកួត​ឲ្យ City បាន​និយាយ​អំពី​ផ្ទេរ​មក​ក្លឹប​ថ្មី​យ៉ាង​ដូច្នោះ៖ “ខ្ញុំ​មាន​មោទកភាព​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Manchester City នៅ ៦ រដូវ​កាល​ចុង​ក្រោយ ពេល​ខ្ញុំ​មក​ដល់​ដំបូង​ពិត​ជា​រំភើប តែ​យ៉ាង​ណា​មិន​ស្រមៃ​នឹង​អាច​ជោគជ័យ​ដូច​អ្វី​យើង​សម្រេច​នោះ​ទេ”។

លោក​បន្ត៖ “អរគុណ​ពេលវេលា​គ្រប់​យ៉ាង​នៅ City ខ្ញុំ​នឹង​តែងតែ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​រៀង​រហូត​ទៅ”។ នេះ​គេ​នឹង​ទៅ​ចូលរួម​បំពេញ​ជញ្ជាំង​ការពារ ជា​ចន្លោះ​ប្រហោង​មើល​ឃើញ​នឹង​ភ្នែក​របស់ Al-Nassr ចូល​ដល់​រដូវ​កាល​ថ្មី ទើប​ចាប់ផ្តើម​បាន​ពីរ​ជុំ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]