Sunday, June 22, 2025
[the_ad_group id="102"]

Pep សរសើរ Lewis ថាជាកីឡាករល្អបំផុតមួយ ដែលលោកធ្លាប់បានបង្វឹក

លោក Pep Guardiola ថ្មីៗនេះ ថាដាក់ឈ្មោះ Rico Lewis ថាជាកីឡាករល្អបំផុត ដែលលោកធ្លាប់បានបង្វឹក ក្នុងនាមជាអ្នកចាត់ការទូទៅ បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះ បានរួមចំណែកយ៉ាងធំធេង ក្នុងជ័យជម្នះដោយលទ្ធផល ៣–១ នៅ Champions League ទល់ក្រុម RB Leipzig ។

ជាការពិតណាស់ Lewis ​ បានបង្ហាញភាពប៉ិនប្រសប់របស់គេ ចាប់តាំងពីបានចូលក្នុងឈុតធំរបស់លោក Guardiola កាលពីរដូវកាលមុន ខណ:គេថែមទាំងត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ផ្តល់ការទុកចិត្តដាក់ឱ្យលេងជម្រើសដំបូងក្នុងតំបន់ការពារ រួមជាមួយ Rodri នៅទឹកដី Red Bull Arena យប់មិញផងដែរ។

​មិនតែប៉ុណ្ណោះ ដោយបាននិយាយអំពីគុណផលលេងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ Lewis ក្នុង​បទសម្ភាសន៍​ជាមួយ TNT Sports លោក Guardiola បាន​និយាយ​ថា​ ៖ ” គាត់ជាកីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​​។ ខ្ញុំ​បាន​ធ្វើ​ជា​អ្នកចាត់ការក្រុម​អស់​រយៈ​ពេល ១៤, ១៥ ឆ្នាំមកហើយ ​ជាមួយនឹងការបង្វឹកកីឡាករអស្ចារ្យៗជាច្រើន “។

លោកបន្តថា ៖ ” សម្រាប់ Lewis គាត់គឺជាកីឡាករល្អបំផុតមួយ ដែលខ្ញុំធ្លាប់បង្វឹកនាពេលកន្លងមក។ គាត់ជាមនុស្សចេះដាក់ខ្លួន មិនចេះនិយាយច្រើន ប៉ុន្តែគាត់តែងទទួលបានកាកោតសរសើរពីសំណាក់មិត្តរួមការងារទាំងអស់ ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]