ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា នឹងមិនអាចកោះហៅកីឡាករ Alvaro Fernandez ដែលកំពុងដាក់ឱ្យក្លិប Granada ត្រលប់មកកាន់ទឹកដី Old Trafford បានវិញនោះឡើយ ដោយរង់ចាំយ៉ាងហោចណាស់ទីផ្សារខែមករាបើកឡើងវិញ។
ជាក់ស្តែង កីឡាករវ័យ ២០ ឆ្នាំរូបនេះ ត្រូវបានអនុញ្ញាតឱ្យផ្ទេរទៅកាន់ក្លិបអេស្ប៉ាញ ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីនៅដើមខែកញ្ញា ហើយរហូតមកដល់ពេលនេះគេបានបង្ហាញខ្លួន នៅ La Liga បាន ៣ លើក សម្រាប់រដូវកាលនេះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការលើកឡើងថា ក្លិប United ចង់ហៅ Fernandez ត្រលប់មកវិញ បន្ទាប់ពីកីឡាករនៅក្នុងក្រុមរបស់ខ្លូនជាច្រើនរូប កំពុងមានបញ្ហារបួស ។
តែទោះជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពីសារព័ត៌មាន Manchester Evening News បានរាយការណ៍ថាក្លិប Man Utd មិនអាចហៅខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះមកវិញបានទេ ដោយនឹងត្រូវរង់ចាំរហូតដល់ទីផ្សាររដូវរងារបើកសិន៕