Sunday, June 22, 2025
[the_ad_group id="102"]

ខុស​ការ​ប្រើ​ពាក្យ​ប្រមាថ​អាជ្ញាកណ្តាល​ថ្ងៃ​មុន James ត្រូវ​អស់​លុយ ៩ មុឺន​ផោន ព្យួរ​ឈ្មោះ​មួយ​ប្រកួត

ខ្សែ​ការពារ​ និង​ជា​ប្រធាន​ក្រុម​វ័យ​ក្មេង​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ Reece James មួយ​រយៈ​ចុង​ក្រោយ សង្កេត​ឃើញ​ថា​ធ្លាក់​ចុះ​ទម្រង់​ហើយ ទាំង​កេរ្តិ៍ឈ្មោះ​លើ​ទីលាន​ក៏​រាង​ស្ងប់ស្ងាត់​ដែរ ខណៈ​បញ្ហា​របួស​នៅ​ញាំញី​ម្តងម្កាល និង​ថ្មីៗ​កើត​ការ​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ថែម​ទៀត។

ថយ​ក្រោយ​ទៅ​ជំនួប​បរាជ័យ​ក្រោម​ថ្វី​ជើង Aston Villa ​កាល​ពី​ថ្ងៃ​ទី ២៤ ​កញ្ញា កីឡាករ​សញ្ជាតិ​អង់គ្លេស​បាន​ប្រើប្រាស់​ពាក្យពេចន៍​មិន​ល្អ​ទៅ​លើ​អាជ្ញាកណ្តាល​នៅ​បន្ទប់​ក្រោម​ដី បន្ទាប់​មិន​ពេញចិត្ត​ចំណាត់ការ​នៃ​ការ​កាត់​សេចក្តី​លើ​ទីលាន។

អំពី​កាយវិការ​អស់​នោះ ត្រូវ​បាន​សមាគម​បាល់ទាត់​អង់គ្លេស​ហៅ​កាត់ FA សម្រេច​ដាក់​ពិន័យ ជា​ទឹក​ប្រាក់ ៩០ ០០០ ផោន និង​ព្យួរ​ឈ្មោះ​ James ​មួយ​ប្រកួត​ខាង​មុខ។ សម្រេច​ថា គេ​នឹង​ត្រូវ​អវត្តមាន​ប្រកួត​ទល់ Burnley នា​ចុង​សប្តាហ៍​តែ​ម្តង យ៉ាង​ណា​វា​ក៏​គួបផ្សំ​គេ​មិន​សូវ​ស្រួល​ផ្នែក​សាច់ដុំ​ផង​ដែរ។

រំឭក​ជា​ថ្មី កីឡាករ​វ័យ ២៣ ឆ្នាំ ទើប​តែ​បង្ហាញ​ខ្លួន​បាន​មួយ​ប្រកួត​គត់​កន្លង​មក ឈរ​ជើង ៧៦ នាទី​លើ​ទីលាន។ សេសសល់​ប៉ុន្មាន​កីឡាករ​កើត​របួស ​និង​មិន​ត្រូវ​បាន​អ្នកចាត់ការ​លោក Mauricio Pochettino ផ្តល់​ឱកាស​ឲ្យ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]